ភ្នំពេញ៖ នៅខណៈនេះ ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានសាងសង់បញ្ចប់ ១០០%! នៅវេលាម៉ោង ១៧និង៣០នាទី នាថ្ងៃសៅទី១៩ខែមីនានេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នការធ្វើចរាចរយានយន្តលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅតទៅ ។
សូមអបអរសាទរនូវសមិទ្ឋផលថ្មី របស់រាជធានីភ្នំពេញ !

ស្ពានអាកាសថ្មីតភ្ជាប់មហាវិថីសហព័ន្ឋរុស្ស៊ី ទៅមកផ្លូវជាតិលេខ ៣ និងស្ពានអាកាសកំណោងពីមហាវិថី សហព័ន្ឋរុស្ស៊ីបត់ឆ្វេងទៅមហាវិថី ចោមចៅ ត្រូវបានដាក់អោយចរាចរចាប់ពីពេលនេះតទៅ ។
សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញ ធ្វើចរាចរដោយសេចក្តីរីករាយ និងសុវត្ថិភាព ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ខែ មីនាឆ្នាំ២០២២ កាលពីពេលរចុះពិនិត្យស្ថានភាពជាក់ស្តែងនេះ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញគឺដើម្បីជំរុញការងារដែលនៅសេសសល់ឲ្យបានរួចរាល់ក្នុងរយៈពេល ០៥ថ្ងៃ ទៀតដើម្បីសុំគោលការណ៍បើកប្រើប្រាស់ជាបណ្ដោះអាសន្ន និងពិនិត្យមើលស្ថានភាព នៃការដាក់ទីតាំងវេទិកា បើកសម្ពោធស្ពានអាកាសនេះ ជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលខាងមុខ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី









