ភ្នំពេញ ៖ អ្នកដាក់លបម្នាក់ បានទៅលើកលប ក៏ប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតផុសកណ្តាលបឹង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន កាលវេលាម៉ោង១១និង៤០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅ ក្រុមទី៤ ភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋម្នាក់ ជាអ្នកប្រកបរបរ រកត្រីក្នុងបឹងនេះ បានឲ្យដឹងថា នៅវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ គាត់បានទៅលើកលប ដែលបានដាក់នៅកណ្តាលបឹង ក៏បានប្រទះឃើញសាកសពបុរសម្នាក់ មានសភាព ហើមស្អុ.យរលួ.យទៅហើយ ក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកទីតាំងខាងលើ និងបានឲ្យបងប្អូននេសាទ អូសយកសពមកលើគោក ដើម្បីធ្វើការពិនិត្យសាកសព។

ក្រោយកើតហេតុកម្លាំងនគរបាលចក្ខុកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើកោសល្យវិច័យឃើញថា សពបុរសខាងលើពិតជាលង់ទឹកស្លា.ប់ពិតប្រាកដមែន។
កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា សពបុរសខាងលើកពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកសពត្រូវបានដឹកយកទៅតម្កល់នៅ ( វត្តឫស្សីសាញ់ នៅខណ្ឌដង្កោ) ដើម្បីរងចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម






