ភ្នំពេញ ៖ រថយន្តម៉ាកVIGOមួយគ្រឿង បើកបរក្នុងល្បឿនលឿនបានរេចង្កូត ទៅបុ.ករថយន្តlexusRX300 ចតស្ងៀមនៅមុខផ្ទះ ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៣ ចំណុចទល់មុខផ្សារម៉ាក្រូ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកLexus RX300ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AV-6125 ចតស្ងៀមនៅមុខផ្ទះ តាមបណ្តោយផ្លូវ១០០៣ លុះមកដល់ម៉ាងកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាក VIGO ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2I-7955 បើកបរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងស្តាំដៃ ជ្រុលទៅបុ.កពីក្រោយរថយន្តLexus RX300 ពីក្រោយយ៉ាងពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យខ្ទេចមួយកំណាត់ក្រោយ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតខ្ទេចអស់មួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ ដល់មនុស្ស រងការខូចខាតតែរថយន្តទាំងសងខាងធ្ងន់ធ្ងរ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ច មូលដ្ឋាន បានចុះមកដល់ រួចឲ្យភាគីទាំងសងខាង សម្រួលគ្នាដោយភាគីរថយន្តបង្ក ព្រមសងជាសំណង ទៅលើរថយន្តរងគ្រោះ Lexus RX300 បញ្ចប់រឿង នៅន្លែងកើតហេតុ៕ រក្សាសិទ្ធដោយ ៖ សា មេត






