Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទ័ពកំពូលរុស្ស៊ីម្នាក់ទៀត ស្លា.ប់ក្នុងសមរភូមិ នៅអ៊ុយក្រែន

រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ ការធ្វើសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានឈានចូលដល់សប្ដាហ៍ទី៤ហើយ ខណៈក្រុងគៀវ បានអះអាងថា មេបញ្ជាការជាង១០នាក់ ហើយក្នុងនោះមានមេទ័ពថ្នាក់ឧត្ដមសេនីយ៍ចំនួន៤នាក់ និង ពលទាហាន កើនដល់ជាង១៤ ០០០នាក់ ត្រូវបានស.ម្លាប់ នៅក្នុងសមរភូមិ នៅអ៊ុយក្រែន។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ ថា អគ្គសេនាធិការដ្ឋានកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីព្រឹក ថ្ងៃសៅរ៍ នេះ ថា កម្លាំងទាហានរុស្ស៊ី មួយចំនួន ត្រូវបានស.ម្លាប់ នៅក្នុងទីក្រុងឈឺណូបេយ៉ែវកា (Chernobayevka) ក្រោយពេលមានការវាយប្រហារ ដោយកាំភ្លើងធំ។

អគ្គសេនាធិការដ្ឋានកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា លោកឧត្ដមនីយ៍ឯក អែនដ្រេ ម៉តវីឈីវ (Andrei Mordvichev) មេបញ្ជាការ នៃកងទ័ពចម្រុះទី៨ នៃយោធភូមិភាគខាងត្បូង នៃកងទ័ពរុស្ស៊ី បានទទួលមរណភាពហើយ។ នៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួននោះ អ៊ុយក្រែន បានបន្ថែមថា នៅតាមសមរភូមិនានា មិនមានការប្រែប្រួល អ្វីធំដុំនោះទេ នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។

អគ្គសេនាធិការដ្ឋានកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា កម្លាំងយោធាអ៊ុយក្រែន បានរៀបចំវាយកម្ទេចកម្លាំងទាហានរុស្ស៊ី នៅក្នុងតំបន់មីកូឡេវ (Mykolaiv) និង ស៊ូមី (Sumy) ។

ទោះជាយ៉ាងណា សារព័ត៌មាន BBC មិនអាចទទួលបានព័ត៌មានឯករាជ្យណាមួយ មកបញ្ជាក់ ជុំវិញការស្លា.ប់របស់មេទ័ពកំពូលរបស់រុស្សីខាងលើនេះ ស្លា.ប់នោះឡើយ។ ប៉ុន្ដែកាលពីប៉ុន្មានថ្ងៃមុននេះ អ៊ុយក្រែន បានអះអាង ពីការស.ម្លាប់មេបញ្ជាការជាង១០នាក់ ហើយក្នុងនោះមានថ្នាក់ឧត្ដមសេនីយ៍ ចំនួន៤នាក់ និង ពលទាហានជាង១៤ ០០០នាក់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×