Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យពហុមុខរបរម្នាក់ ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួន បញ្ជូនទៅតុលាការ

ភ្នំពេញ : ជនសង្ស័យម្នាក់ ឈ្មោះ នេន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងដីឡូត៍ អតីតឌ្រីមលែនមុខណាហ្គាវើល មានមុខរបរ រត់រ៉ឺម៉កកង់បីផង រត់ផាស្អាប់ផង ហើយក៏បន្ថែមមុខរបរឆក់ទូរស័ព្ទដៃមួយទៀត តែភ្លាត់ស្នៀត ត្រូវបានធ្លាក់ចូលដៃអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា កាលពីវេលាម៉ោង៤និង00នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ រូបខ្លួន និងបក្ខពួកម្នាក់ទៀតបានសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះកំពុងអង្គុយក្នុងរ៉ឺម៉កកង់បីនៅចំណុចផ្លូវនរោត្តមភូមិ១៣ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ក្រោយពេលកើតហេតុកំលាំងល្បាតរបស់អ.ហខណ្ឌចំការមនបានចុះទៅដល់កន្លែងកើតហេតុ ឃើញម៉ូតូ១គ្រឿងម៉ាកnexខាងលើផ្ដួលចោនៅលើផ្លូវ ហើយជនរងគ្រោះកំពុងស្ថិតនៅទីនោះដោយបានប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានឆក់យកទូរស័ព្ទរបស់ខ្លួន និងបានរត់ចូលទៅក្នុងភូមិបាត់ បន្ទាប់មកសមត្ថកិច្ចក៏បានរុករកតែពុំឃើញ ក៏លើកយកម៉ូតូមករក្សាទុកដើម្បីធ្វើការស្រាវជ្រាវបន្ត។ ដោយមានការសហការណ៍ល្អពីប្រជាពលរដ្ឋ និងក្រុមអ្នកសារពត៌មានC007ព្រមទាំងមិត្តភ័ក្រ្ក៤ទៅ៥នាក់ ដែលបានជួយចូលរុករក នៅម៉ោង៥និង២២នាទី ក៏ប្រទះឃើញជនសង្ស័យដែលមានសភាពភ័យញ័រក៏នាំគ្នាឃាត់ទុក និងដឹកយកមកប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន អាវុធហត្ថខណ្ឌចំការមន។

ជនសង្ស័យបានបន្ថែមថារូបខ្លួនជាអ្នកឆក់និងឈ្មោះតុងជាអ្នកបើកម៉ូតូ ក្នុងខណះពេលដែលជនរងគ្រោះ កំពុងកាន់ទូរស័ព្ទអង្គុយក្នុងរឺម៉កកង់បី ពេលធ្វើសកម្មភាពឆក់បានហើយក៏បើកម៉ូតូបន្ថែមល្បឿន ប៉ុន្តែត្រូបានជនរងគ្រោះកញ្ឆក់ចាប់ដៃ បានបណ្ដាលឲ្យដួលម៉ូតូឃើញសភាពបែបមិនស្រួល ក៏នាំគ្នារត់គេចខ្លួនដោយរូបគេរត់ទៅបុកនិងថ្មរនាំងទ្រូងផ្លូវ បណ្ដាលឲ្យដួលរួចងើបឡើងរត់ត្រឡប់ ទៅក្រោយតាមផ្លូវនរោត្តមឡើងតាមផ្លូវសុធារស ចូលតាមផ្លូវលំទៅលាក់ខ្លួន នៅផ្សាររន្ទះបាញ់ហើយត្រូវបានមនុស្សមួយក្រុមរកឃើញ រួចចាប់ខ្លួនបាន ចំណែកបក្ខពួករបស់ខ្លួនម្នាក់ទៀតឈ្មោះអាតុង បានយកទូរស័ព្ទរត់គេចខ្លួនបាត់ មិនដឹងថាគេទៅទីណាទេ ហើយក៏មិនស្គាល់កន្លែងស្នាក់នៅរបស់វាដែរ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន បញ្ជូនទៅការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបន្ត និងកសាងសុំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×