Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មានតែរត់ចោលសង្វៀនមាន់រួចខ្លួន នៅទីបំផុតសមត្ថកិច្ចតាមហៅមកធ្វើការសាកសួរ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់សកម្មភាពបន្តទៀត

បាត់ដំបង ៖ ពិតណាស់ កាលពីរសៀលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២២ ដែលលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បញ្ជាឱ្យលោកវរសេនីយ៍ឯក ឡុង យោធាវរៈ អធិការនគរបាលស្រុកឯកភ្នំ ចុះបង្រ្កាបភ្លាមៗ នៅពេលដែលមានសេចក្តីរាយការណ៍ដោយផ្ទាល់ ពីករណីប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ជល់មាន់នៅ ភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ទោះបីពេលនោះ សមត្ថកិច្ចទៅដល់អ្នកលេង រត់ចែកជើងគ្នាអស់បន្សល់ ទុកតែភស្តុតាងមួយចំនួនក្តី តែលោកឧត្តមសេនីយ៍ស្នងការបញ្ជាឱ្យនគរ បាលស្រុកបន្តស្វែងរកម្ចាស់ទីតាំងដែល បានអនុញ្ញាតឱ្យមានការប្រមូលផ្តុំបង្កើតអំពើល្មើសច្បាប់នៅមូលដ្ឋាននេះ ឱ្យខាងតែបាន។

ទីបផុតទៅនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩និង១៥នាទីបុរសម្នាក់ឈ្មោះគង់ ជិនហ៊រ អាយុ៥៤ឆ្នាំរស់នៅភូមិខ្វិត ឃុំព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចនគរបាល ស្រុកកោះហៅមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក ក្នុងនោះគាត់បានឆ្លើយសារភាពថា រូបគាត់ពិតជាបានផ្តល់ទីតាំងឱ្យគេ ប្រព្រឹត្តករណីភ្នាល់ជល់មាន់នៅទីតាំងខាងលើប្រាកដមែន។

នៅពេលនេះនគរបាលស្រុកបាន ធ្វើកិច្ចសន្យាអប់រំណែនាំ ឱ្យគាត់បញ្ឈប់សកម្មភាពបែបនេះ បន្តទៀត រួចអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំ នៅដ្ឋានវិញ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×