Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​​ ឃាត់ខ្លួន​បុរស​ម្នាក់ ​ពី​បទ​ប៉ុន.ប៉ង​រំ.លោភ​សេព.សន្ថវៈ​

​កំពង់ឆ្នាំង​ ៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ​ នៅ​ថ្ងៃ​សៅរ៍​ ទី​១៩​ ខែមីនា​ ឆ្នាំ​២០២២​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​លោក​ សោម​ វិ​រៈ​ ចៅក្រម​ស៊ី​ប​សួរ​សាលាដំបូង​ខេត្ត​​កំពង់ឆ្នាំង ​ពី​បទ​ប៉ុន.ប៉ង​រំ.លោភ​សេព.សន្ថវៈ​។​

​ជនសង្ស័យ​មានឈ្មោះ​ ជា​ វ៉ា​ន់​ថៃ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ រស់នៅ​ភូមិ​ក្រសាំង​ពុល​ ឃុំ​ស្វាយ​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្តកំពង់ឆ្នាំង​ ជាប់ចោទពីបទ ​ប៉ុន.ប៉ង​រំ.លោភ​សេព.សន្ថវៈ​ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០២០​ នៅ​ភូមិ​ក្រសាំង​ពុល​ ឃុំ​ស្វាយ​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្តកំពង់ឆ្នាំង​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

tel
×