Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២០ ខែមីនាឆ្នាំ២០២២ នេះ បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ ( Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២។ ឯកសារទាំងពីរនេះបានចុះហត្ថលេខាដោយ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា ឯកសារទាំងពីរនោះរួមមាន៖
១- គម្រោងទទួលបានថាមពលកើតឡើងវិញប្រកបដោយបរិយាបន្ន នៅតំបន់ជនបទ ដែលមានទំហំទឹកប្រាក់ ២០០លានយ៉េន ស្មើនឹង ១,៧ លានដុល្លារអាមេរិក។
២- គម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ដែលមានទំហំទឹកប្រាក់ ៣០០ លានយ៉េន ស្មើនឹងប្រមាណ ២,៦ លានដុល្លាអាមេរិក។

នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ជាផ្លូវការ នៃដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តម គីស៊ីដា ហ្វូមីអូ ( Kishida Fumio) ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីទទួលស្វាគមន៍ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គទូតនានា នៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីប្រតិភូសំខាន់ៗនៃប្រទេសជប៉ុន។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចហើយ នៅល្ងាចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញជួបពិភាក្សាការងារទ្វេរភាគីជាមួយនឹងឯកឧត្តមនាយករដ្ឋមន្ត្រី ជប៉ុន បន្ទាប់មកសម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ និងមានសន្និសីទព័ត៌មានរួមគ្នាផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


×