Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជា

ភ្នំពេញៈ តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជា-ណាចក្រកម្ពុជាឯកឧត្តមគីស៊ីដា ហ្វឹមីអូ (KISHIDA Fumio)នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី គីស៊ីដាបានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធវីរបុរស និងវីរនារីកម្ពុជា ដែលបានពលីជីវិតនៅក្នុងសង្គ្រាម និងបានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ«ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ឯកឧត្តមនាយករដ្ឋមន្ត្រីគីស៊ីដាក៏បានអញ្ជើញទៅចេតិយរំលឹកវិញ្ញាណក្ខន្ធរបស់លោកតាកាតា ហារឹយូគី (TAKATA Haruyuki)អតីតអធិការនគរបាលជប៉ុននិងលោក ណាកាតា អាត្សឹហ៊ីតុ (NAKATA Atsuhito) ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្ដមនាយករដ្ឋមន្ត្រី គីស៊ីដាបានមានជំនួបកំពូលជាមួយគ្នា និងបានទទួលស្គាល់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ គឺស្ថិតក្នុងកម្រិតល្អបំផុតដែលពុំធ្លាប់មាន។ ជាងនេះទៅទៀត ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន ដូចជាបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ានាយករដ្ឋមន្ត្រីទាំងពីរបានចែករំលែកនូវទស្សនៈស្ដីពីកិច្ចសហប្រតិបត្តិការដូចខាងក្រោម៖

×