Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន២នាក់បាត់បង់ជីវិត ពេលជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្ត

ភ្នំពេញ ៖ យុវជន២នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូទៅទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកបណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកិ.នស្លា.ប់យ៉ាងអាណោចអាធ័ម ចំណែកឯរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីវេលាម៉ោង ៧និង ៣០នាទីយប់ត្រូវនឹងថ្ងៃអាទិត្យទី ២០ខែមីនាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃស ចំណុចជិតវិទ្យាល័យព្រៃវែង ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះទីមួយមានឈ្មោះ ខុនជ័យ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្ន ស្នាក់នៅក្នុងការដ្ឋានជិតកន្លែងកើតហេតុ ខាងលើ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ មានស្រុកកំណើត នៅខេត្តកំពង់ធំ។ សពជនរងគ្រោះទី២ មានឈ្មោះ ម៉ៅ ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅខេត្តព្រៃវែង។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញយុវជនពីរនាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខកំពង់ធំ 1Q-4217 ជិះតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកជិះបញ្រ្ចាសទិសគ្នា ពីត្បូងទៅជើងក្នុងល្បឿនលឿន បានទាក់ដៃចង្កូតគ្នា បណ្តាលឲ្យម៉ូតូជនរងគ្រោះដួលខ្ទាតទៅកណ្តាលផ្លូវ ស្របពេលដែលរថយន្តមួយគ្រឿងទៀត មិនចាម៉ាកបើកមកពីក្រោយ ក៏កិ.នពីលើជនរងគ្រោះ បណ្តាលឲ្យស្លា.ប់ទាំង២ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកឯម៉ូតូម្ខាងទៀត និងរថយន្តបង្ក បានបើកគេចខ្លួនបាត់ស្រមោល បន្ទាប់មកបានប្រជាពលរដ្ឋរាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ចុះមកដល់ពិនិត្យ រួចវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឲ្យសាច់ញាតិទៅដាក់ពាក្យបណ្តឹង តាមរករថយន្តបង្ក បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×