Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តធុនត្រាបើកលឿន ជ្រុលទៅបុ.ករថយន្តធុនត្រា ប៉ើងទៅផ្ទប់រថយន្តកូរ៉េ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ បានបើករថយន្តធុនត្រាពណ៌ស មួយគ្រឿង ក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុ.កនឹងរថយន្តធុនត្រាមួយគ្រឿងទៀត បើកបត់ឆ្លងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹង ប៉ើងទៅបុករថយន្តកូរ៉េចតស្ងៀម នៅចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃអាទិត្យទី ២០ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនឹងផ្លូវចូលសាលាវិចិត្រសិល្បៈ ក្នុងសង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយនឹងនារីម្នាក់ទៀត បានបើករថយន្តម៉ាកធុនត្រា ពណ៌ស្ករមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BL-4267 បើកបរតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងគោលបំណងឆ្លងចូលតាមផ្លូវសាលាវិចិត្រសិល្បៈ , ពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរសជនជាតិកូរ៉េម្នាក់ និងរួមដំណើរជាមួយនារីម្នាក់ទៀត បានបើករថយន្តបង្កម៉ាកធុនត្រា ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BH9937 បើកបរតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងទិសដោបញ្ច្រាសគ្នា ពីលិចមកកើតក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តធុនត្រា ដែលបត់ឆ្លងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង ប៉ើងទៅផ្ទប់នឹងរថយន្តកូរ៉េមួយគ្រឿងទៀត ដែលចតស្ងៀមនៅចិញ្ចើមផ្លូវ ផ្ទប់ចូលជញ្ជាំងផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាដំណំ ចំណែកតៃកុងរថយន្តទាំងសងខាង នៅកន្លែងកើតហេតុរងចាំការដោះស្រាយគ្នា ។ សំណាងល្អ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសគ្រោះថ្នាក់នោះទេ រងការខូចខាតតែរថយន្តទាំងសងខាងតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកដល់ដោយភាគីទាំងពីចរចាមិនត្រូវ ក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង៣គ្រឿង ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×