Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនខ្មែរ ៣នាក់ និងរឹបអូសគ្រឿងញៀន ជាង ២០ គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនខ្មែរ ៣នាក់ និងរឹបអូសគ្រឿងញៀន ជាង ២០ គីឡូក្រាម, នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង១៧និង២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៩) ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី យិន បញ្ញារិទ្ធ. លោក វរ:សេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយករងមន្ទីរ និងលោក វរ:សេនីយ៍ទោ ឌុក មករា នាយការិយាល័យ មានការចូលរួមសហការពីនាយកដ្ឋានស៊ើបការខាងក្រៅនិងបច្ចេកទេស កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានដំណើរកាស៊ើបស្រាវជ្រាវបង្ក្រាប ២គោលដៅផ្សេងគ្នា:

គោលដៅទី១ : នៅចំណុចផ្លូវបេតុង បុរីចំការដូង ផ្ទះលេខF៣០ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងសាតុធាតុញៀនប្រមាណជាង២០គីឡូក្រាម រួចឈានទៅឆែកឆេរលំនៅឋាន។

គោលដៅទី២ : នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង១៩និង៣០នាទី បានឆែកលំនៅដ្ឋាន ចំណុច ផ្លូវបេតុង ផ្ទះលេខ ៥៩៤ ក្រុមទី១៧ ភូមិព្រែករំាង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនស្រ្តីម្នាក់ និងដកហូតអាវុធខ្លី១ដើម។

ជាលទ្ធផលសរុប ឃាត់ខ្លួនជនសង្ស័យ៣នាក់ : ១-ឈ្មោះ វ៉ា ម៉េងហុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះហ៊ីម ឆេងហួរសុដាវី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ គង់ សុគន្ធារី ភេទស្រីអាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ។

ចាប់យកវត្ថុតាង : -គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (HEROIN) ចំនួន ៦០ដុំ ស្មើទម្ងន់សុទ្ធ ២១ គីឡូក្រាម ១៧៥.០៩ក្រាម។ -អាវុធខ្លី១ដើម ម៉ាកឡុង១៩ -មធ្យោបាយធ្វើសកម្មភាព រថយន្ត ម៉ាកព្រូស១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×