Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរលួចកាច់កម៉ូតូម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ភ្នំពេញ ៖ ចោរលួចកាច់កម៉ូតូម្នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯម៉ូតូដែលជនសង្ស័យ បានលួចយកទៅ ត្រូវបានដកហូត និងប្រគល់ ជូនដល់ជនរងគ្រោះវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

ជនសង្ស័យម្នាក់ មានឈ្មោះ យឿន ពៅ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរលក់បាយម្ហូបនៅមុខរោងចក្រ ស្នាក់នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១៧និង៥០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធករណី លួចកាច់កម៉ូតូ នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងរួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាកស៊ុយស៊ូគីនិច ស្លាកលេខ ព្រៃវែង 1S-6465 ពណ៌ស និង.ដែកកែច្នៃសម្រាប់កាច់កម៉ូតូចំនួន០១។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯម៉ូតូដែលជនសង្ស័យបានលួចយកទៅ ត្រូវបានដកហូតនិងប្រគល់ជូនដល់ជនរងគ្រោះវិញផងដែរ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×