Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី ៣៥ នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរគ្រឿង និងកាន់កាប់អាវុធគ្មានការអនុញ្ញាត

កំពង់ស្ពឺ ៖ មន្ត្រីនគរបាលកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២២ នេះ បានបញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី ៣៥ នាក់ និង ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី រក្សាទុក ជួញដូរគ្រឿងញៀន និង កាន់កាប់អាវុធខុសច្បាប់ ប្រព្រឹត្តនៅចំណុចភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

យោងតាមរបាយការណ៍របស់មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថា ក្រោយការបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ៣៥ នាក់ ក្នុងនោះមានស្រីម្នាក់ ខាងលើ ,ត្រូវបានធ្វើឡើងបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលការប្រើប្រាស់ និង ជួញដូរគ្រឿងញៀន នៅចំណុច បង្រ្កាបខាងលើ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ៦៨ កញ្ចប់ – ថ្នាំគ្រាប់ ពណ៌ក្រហម ១០គ្រាប់ -អាវុធខ្លី K59 ១ដើម , បង់ ១ គ្រាប់ ៦គ្រាប់ – ខ្សៀ រសម្រាប់ជក ០៥ -ដបសម្រាបជក់ ០៤ – ថង់ច្រកមួយចំនួន – ម៉ូតូ ១០គ្រឿង – ទូរស័ព្ទដៃ ១៣គ្រឿង – ដាវ ០១ដើម – កាំបិតបុ័ងតោ ០១ – លុយខ្មែររៀល ១២០,០០០រៀល ។

ពួកគេ ត្រូវកងរាជអាវុធហត្ថខេត្ត ចាប់ខ្លួនកាលពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២ នៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×