ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទប្រុស-ស្រី ៣ នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង រក្សាទុក ជួញដូរ និង ជួញដូរគ្រឿងញៀនចំនួន ជាង ២០ គីឡូក្រាម និង កាន់កាប់អាវុធដោយខុសច្បាប់ ប្រព្រឹត្តនៅគោលដៅ២ ផ្សេងគ្នា ។
គោលដៅទី១: ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចផ្លូវបេតុង បុរីចម្ការដូង ផ្ទះលេខF៣០ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

គោលដៅទី២: ឃាត់ខ្លួនបានស្រ្តីម្នាក់ នៅ ចំណុចផ្លូវបេតុង ផ្ទះលេខ ៥៩៤ ក្រុមទី១៧ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
យោងតាមរបាយការណ៍របស់តុលាការបានអោយដឹងថា៖ ជនត្រូវចោទ ៣ នាក់ខាងលើមានទី១-ឈ្មោះ វ៉ា ម៉េងហុង ភេទប្រុស អាយុ ៣០ឆ្នាំ ។ ទី២-ឈ្មោះ គង់ សុគន្ធារី ភេទស្រី អាយុ ៣៧ ឆ្នាំ ។ទី៣-ឈ្មោះ ហ៊ីម ឆេងហួរសុដាវី ភេទស្រី អាយុ ២០ឆ្នាំ ។
ពួកគេ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” រក្សាទុកនិង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ” និង ” កាន់កាប់អាវុធខុសច្បាប់” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនកាលថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២ គោលដៅ២ ផ្សេងគ្នា ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ -គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (HEROIN) ចំនួន៦០ដុំ ស្មើទម្ងន់សុទ្ធ ២១ គីឡូក្រាម ១៧៥.០៩ក្រាម ។-អាវុធខ្លី១ដើម ម៉ាកឡុង១៩-រថយន្ត ម៉ាកព្រូស១គ្រឿង ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



