Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនដល់១ខែ ឧត្តមសេនីយ៍​កំ​ពូល​ៗ​រុស្ស៊ី បាត់បង់​ជីវិ.ត​អស់៦នាក់​ហើ​យ ខណៈ​អតីត​នាយក CIA និយាយ​ថា ជា​រឿង​មិនធម្មតា និង​ពិបាក​យល់!

ក្នុងរយៈពេលមិនដល់មួយខែ បន្ទាប់ពីការចាប់ផ្តើម «ប្រតិបត្តិការយោធាពិសេស» នៅក្នុងប្រទេសអ៊ុយក្រែន កងទ័ពរុស្ស៊ីត្រូវបានគេនិយាយថា បានបាត់បង់ឧត្តមសេនីយ៍ជាន់ខ្ពស់រហូតដល់ ៦ រូប។ ហើយទន្ទឹមនឹងនេះផងដែរ អតីតនាយក CIA បាននិយាយថា ការបាត់បង់ជីវិតឧត្តមសេនីយ៍កំពូលៗរុស្ស៊ីជាច្រើនរូប នៅក្នុងសមរភូមិរយៈពេលដ៏ខ្លីកន្លងទៅនេះ គឺជារឿងដ៏មិនធម្មតា និងពិបាកយល់ណាស់។ ហើយព័ត៌មាននេះ ក៏បានធ្វើ​ឲ្យអ្នកជំនាញយោធា​ជា​ច្រើន​ស្រឡាំងកាំងផងដែរ។

លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានអះអាងថា ឧត្តមសេនីយ៍ចំនួន ៦ រូប និងមន្ត្រីជាន់ខ្ពស់រាប់សិបនាក់ផ្សេងទៀត នៃកងទ័ពរុស្ស៊ីត្រូវបានសម្លាប់ ចាប់តាំងពីទីក្រុងម៉ូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធានៅទីនេះ។

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ CNN ឧត្តមសេនីយ៍ David Petraeus អតីតនាយក CIA បាននិយាយថា ចំនួនឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ីដែលត្រូវបានសម្លាប់ក្នុងរយៈពេលដ៏ខ្លីបែបនេះ គឺជារឿងចម្លែក និងច្របូកច្របល់ ដោយលោកបានលើកឡើងថា៖ «ពិតជាកម្រណាស់ដែលឧត្តមសេនីយ៍ស្លាប់!។ នេះ​គ្រាន់តែ​ក្នុងរយៈពេល​៣​សប្តាហ៍ដំបូង​នៃ​សង្គ្រាមប៉ុណ្ណោះ ហើយអ្នកទាំងនោះ គឺជា​មេទ័ពកំពូលៗទៀតផង​»​។ លោកបន្តថា «តាមដែលខ្ញុំអាចចាំបាន គឺហាក់ដូចជាមានមេទ័ពអាមេរិកម្នាក់ប៉ុណ្ណោះ ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមទាំងមូលនៅអាហ្វហ្គានីស្ថាន (សង្រ្គាមនេះមានរយៈពេល ២០ ឆ្នាំ មកហើយ)»។

អតីតនាយក CIA បានបន្ថែមថា «គន្លឹះនៃបញ្ហាគឺថា ប្រព័ន្ធបញ្ជា និងការគ្រប់គ្រងរបស់ពួកគេត្រូវបានខូច។ ប្រព័ន្ធព័ត៌មានរបស់ពួកគេត្រូវបានបង្ក្រាបដោយកងទ័ពអ៊ុយក្រែន។ ប្រព័ន្ធទំនាក់ទំនងសុវត្ថិភាពរបស់រុស្ស៊ីមិនដំណើរការទេ»។

យោងតាមលោក Podolyak ឧត្តមសេនីយ៍រុស្ស៊ី ៦ នាក់ ដែលបានស្លាប់ក្នុងសមរភូមិ ក្នុងនោះរួមមាន៖

១- ឧត្តមសេនីយ Vitaly Gerasimov មេទ័ពទី១ នៃកងពលទី៤១ នៅស្រុកយោធាកណ្តាលនៃកងទ័ពរុស្ស៊ី។

២- ឧត្តមសេនីយ Andrei Sukhovetsky មេបញ្ជាការកងពលធំអាកាសទី៧ និងជាមេបញ្ជាការរងនៃកងទ័ពទី៤១។

៣- ឧត្តមសេនីយ Andrei Kolesnikov មេបញ្ជាការកងទ័ពទី២៩ នៃស្រុកយោធាភាគខាងកើតនៃកងទ័ពរុស្ស៊ី។

៤- ឧត្តមសេនីយ៍ទោ Oleg Mityaev មេបញ្ជាការកងពលធំថ្មើរជើងលេខ១០៥។

៥- ឧត្តមសេនីយ Magomed Tushaev មេបញ្ជាការកងវរសេនាធំមេកានិចទី១៤១ នៃឆ្មាំជាតិ Chechen។

៦- ឧត្តមសេនីយ៍ឯក Andrei Mordovichev មេបញ្ជាការកងទ័ពទី៨ នៃស្រុកយោធាភាគខាងត្បូងនៃកងទ័ពរុស្ស៊ី។

យោងតាមព័ត៌មានចុងក្រោយបំផុត​ដែលបានផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ RT នៅ​ថ្ងៃ​ទី២០ ខែ​មីនា មេបញ្ជាការរង​នៃ​កងនាវា​សមុទ្រខ្មៅ​ទទួលបន្ទុកកិច្ចការនយោបាយ និងយោធា គឺអនុសេនីយ៍ឯកថ្នាក់ទី១ Andriy Paliy បានស្លាប់​ខណៈ​កំពុងប្រយុទ្ធគ្នា​ក្នុងទីក្រុងកំពង់ផែ Mariupol៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×