Saturday, March 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលឃាត់ជនសង្ស័យម្នាក់ រកលួចទាក់ឆ្កែ

ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចេញរបាយការណ៍ស្តីពីករណី ប៉ុនប៉ងលួច(ទាក់ឆ្កែ) នៅមុខផ្ទះ គ្មានលេខ ផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ម៉ោង២និង១៥នាទី រំលងអធ្រាត្រ ដោយបានឃាត់ជនសង្ស័យម្នាក់។

អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានបន្តទៀតថា ជនសង្ស័យឈ្មោះរិន ឌីណា ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងខ្យាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

មុនពេលកើតហេតុ ជនសង្ស័យ២នាក់ ឈ្មោះរិន ឌីណា និងឈ្មោះភា ជិះម៉ូតូម៉ាកHonda Future ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១AF-៤៤៤៦ រកលួចទាក់ឆ្កែ នៅចំណុចកើតហេតុ ពេលនោះសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ល្បាតឃើញ ឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះរិន ឌីណា ដកហូតវត្ថុតាងម៉ូតូ១គ្រឿងខាងលើ ជិះធ្វើសកម្មភាព, ខ្សែហ្រ្វាំងកង់កែច្នៃ សម្រាប់ទាក់ឆ្កែ២ខ្សែ, បាវ០២, ដំបងឈើ០១ និងដែកថ្នាំងអំពៅ០១ដើម បញ្ជូនមកទីស្នាក់ការ ប៉ុស្តិ៍ព្រែកថ្មី សាកសួរ។ ចំណែកបក្ខពួកឈ្មោះ ភា រត់គេចខ្លួនបាត់។

ជាលទ្ធផលធ្វើតេស្តទឹកនោម ជនសង្ស័យ វិជ្ជមាន (មានសារធាតុញៀន)៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×