Saturday, March 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី២នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងបទល្មើស រំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ១៣ ឆ្នាំ និង ផ្តល់ទីតាំងឱ្យធ្វើសកម្មភាព

ខេត្តកំពង់ស្ពឺ ៖ សមត្ថភាពនគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២២ នេះ បានចាប់ និងបញ្ជូនខ្លួនសង្ស័យប្រុស-ស្រីចំនួន ២នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត កំពង់ស្ពឺ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹង រំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ១៣ និង ផ្តល់ទីតាំងឱ្យធ្វើសកម្មភាពរំលោភ ដោយម្តាយបង្កើតចាប់កូនស្រីឲ្យជនសង្ស័យរំលោភ ប្រព្រឹត្តក្នុងភូមិចិនដាំម្លូរ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលស្រុកឧដុង្គ បានឱ្យដឹងថា ជនសង្ស័យប្រុស-ស្រី២នាក់ខាងលើ មានឈ្មោះ ទីន១-ឈ្មោះ ពេជ្រ ស្រីអ៊ី ភេទស្រី អាយុ២៨ឆ្នាំ ( ត្រូវជាម្តាយបង្កើត) រស់នៅភូមិចិនដាំម្លូរ ឃុំវាំងចាស់ ស្រុកឧដុង្គ ។ និង ទី២-ឈ្មោះ សេក ណារិន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃក្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ចំណែកឯក្មេងស្រីរងគ្រោះមានអាយុ ១៣ ឆ្នាំ មានទីលំនៅ នៅភូមិចិនដាំម្លូរ ឃុំវាំងចាស់ ស្រុកឧដុង្គ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ កំពុងតែសាកសួរ នៅឯ សាលាដំបូងខេត្តកំពង់ស្ពឺ នៅឡើយ៕រក្សាសិទ្ធិដោយ ចន្ទា ភា

×