Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែនអះអាងថា កម្លាំងយោធារុស្ស៊ី ជិតអស់គឿងសព្វាវុធ និងស្បៀង

រដ្ឋធានីគៀវ៖ ក្រោយពេលធ្វើសង្គ្រាម វាយលុកឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេល២៧ថ្ងៃកន្លងមក មានសេចក្ដីរាយការណ៍ ថា កម្លាំងទាហានរុស្ស៊ី នៅមានឃ្លាំងស្ដុកគ្រាប់រំសេវ យ៉ាងយូរត្រឹមតែ៣ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះមហិច្ឆតារបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន នឹងមិនអាចទទួលបានជោគជ័យ នៅក្នុងការផ្ដួលរំលំក្រុងគៀវ នោះឡើយ ហើយអ្វីដែលគាត់ទទួលបានមកវិញ មានតែការខាតបង់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតតែប៉ុណ្ណោះ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ថា នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថា កម្លាំងយោធារុស្ស៊ី នៅមានឃ្លាំងស្ដុកគ្រាប់រំសេវ និង ស្បៀងអាហារ អាចផ្គត់ផ្គង់បាន ត្រឹមតែ រយៈពេល «មិនលើសពី៣ថ្ងៃ» នោះឡើយ។

ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពអាកាសអ៊ុយក្រែន បានវាយប្រហារទៅលើគោលដៅ នៅលើអាកាសរបស់រុស្ស៊ី រួមមាន យន្ដហោះមួយគ្រឿង យន្តហោះគ្មានមនុស្សបើក (ឬ UAV) ចំនួន៦គ្រឿង និង ឧទ្ធម្ភាគចក្រ ចំនួន២គ្រឿង។ ដោយឡែក នៅទីក្រុងអូកទីកា (Okhtyrka) ដែលជាក្រុងតូចមួយ នៅតំបន់ស៊ូមី (Sumy) នាភាគកណ្ដាល ប្រទេសអ៊ុយក្រែន ក៏មានកម្លាំងទាហានរុស្ស៊ី ចំនួន៣០០នាក់ បានបដិសេធ មិនធ្វើអរិភាពជាមួយនឹងអ៊ុយក្រែន ហើយពួកគេបានសុខចិត្ត ចាកចេញពីតំបន់ប្រតិបត្តិការសឹក។

ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថា កងទ័ពអ៊ុយក្រែន បានប្រហារការពារខ្លួន ចំនួន១៣លើក ហើយបានកម្ទេចរថក្រោះ ចំនួន១៤គ្រឿង រថពាសដែកចំនួន៨គ្រឿង យានយន្ដពហុមុខងារ ប្រព័ន្ធបាញ់កាំភ្លើងធំ និង យានយន្ដផ្សេងៗទៀត ចំនួន៤គ្រឿង៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×