Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័របើកលឿន ជ្រុលទៅបុ.កហោះឡើងបង្កាន់ដៃស្ពានអាកាសចោមចៅ បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង ក្នុងល្បឿនលឿនបានជ្រុលទៅបុកហោះ ឡើងលើបង្កាន់ដៃស្ពានអាកាសចោមចៅ បណ្ដាលឱ្យរងការខូចខាតបាក់ដែកជាច្រើនកង់ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១និង ០០នាទីយប់ថ្ងៃទី ២៣ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ចំណុចចុងស្ពានអាកាសចោមចៅខាងលិច ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខភ្នំពេញ 3E-2195 បើកបរតាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកហោះឡើងបង្កាន់ដៃស្ពានអាកាសចោមចៅ បណ្ដាលឱ្យរងការខូចខាតបាក់ស្លាកសញ្ញា និងបង្កាន់ដៃស្ពានជាច្រើនកង់ ចំណែករថយន្តបង្កវិញ រងការខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមានអ្នកណា រងរបួសទេ រងការខូចខាតតែរថយន្តបង្ក និងបង្កាន់ដៃស្ពានជាសម្បត្តិរដ្ឋតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×