Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ពាក់ព័ន្ធនឹងការ ធ្វើអំពើហិ.ង្សាទៅលើកូនស្រីចុងអាយុ ១ខួប

សៀមរាប ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យ ជានគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពាក់ព័ន្ធនឹងការ ធ្វើអំពើហិ.ង្សាទៅលើកូនស្រីចុងអាយុ ១ខួប ធ្វើសកម្មភាព ដោយទះ និងខាំកូនស្រីចុង ឲ្យរងរបួសជាច្រើនកន្លែង កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ប្រព្រឹត្តនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លក្ខិណា វីរ:រិទ្ធ ( ត្រូវជាឪពុកចុង ) ជានគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ ចំណែកឯក្មេងស្រីរងគ្រោះមាន ឈ្មោះ អ៊ឹង សុខកណ្ណិកា មានអាយុ ១ ខួប ។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលខេត្តសៀមរាប កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×