Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីបញ្ចប់តំណែងលោកសុខ សុក្រឹត្យា ពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងពីទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ សម្តេចពិវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់តំណែងលោក សុខ សុក្រឹត្យ ពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងពីទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។ នេះ បើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដែលរស្មីកម្ពុជាទើបតែទទួលបាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

សូមរម្លឹកថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក សុខ សុក្រឹត្យា ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឋានៈស្មើរដ្ឋមន្ត្រី។

លោក សុខ សុក្រឹត្យា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ, អនុបណ្ឌិតផ្នែកគ្រប់គ្រង, អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនយោបាយ និងអនុបណ្ឌិតផ្នែកសិល្បៈទំនាក់ទំនងពីប្រទេសថៃ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកកិច្ចការសាធារណៈពីសាកលវិទ្យាល័យ នៅសហរដ្ឋអាមេរិកផងដែរ។ លោក សុខ សុក្រឹត្យា ជាកូនប្រុសរបស់ឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×