Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលជម្រះបណ្តឹងសាទុក្ខ បុរសជាប់ចោទជនជាតិឥណ្ឌូណេស៊ីម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទជនជាតិ ឥណ្ឌូណេស៊ីម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ដឹងជញ្ជូន និង ជួញដូរគ្រឿងញៀន ប្រព្រឹត្ត កាលពីអំឡុង ឆ្នាំ ២០១៩ នៅចំណុចប្រថាប់ត្រាមុខប៉ុស្តិ៍ត្រួតពិនិត្យ ច្រកទ្វារចេញចូលអន្តរជាតិកម្ពុជា-ឡាវ ស្ថិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោក សឹង បញ្ញាវឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទជនជាតិឥណ្ឌូណេស៊ីរូបនេះមាន៖ ឈ្មោះ នរ៉ូល ហ្វាតលី អេកូ ពូត្រូ ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទជនជាតិ ឥណ្ឌូណេស៊ីខាងលើ ត្រូវបានសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត នឹង ពិន័យចំនួន ១០០ លានរៀលសម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ : ដឹងជញ្ជូន ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទបានប្តឹងជំទាស់មកកាន់សាលាឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ តម្កល់ទណ្ឌកម្មរបស់ពួកគេ រក្សាទុកជាបានការដដែល។ ហើយគាត់ ក៏ប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។

ជនជាប់ចោទជនជាតិវៀតណាមរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០១៩ នៅចំណុចប្រថាប់ត្រាមុខប៉ុស្តិ៍ត្រួតពិនិត្យ ច្រកទ្វារចេញចូលអន្តរជាតិកម្ពុជា-ឡាវ ស្ថិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀនប្រភេទថ្នាំ Pyrovalerone និងDopamine ដែលប្រើវាទៅនាំឲ្យរំជួលអារម្មណ៍ ២០០ គីឡូក្រាម ទម្ងន់សរុប ២១០០០ ក្រាម ។
សំណុំរឿងក្តីនេះ, តុលាការកំពូលបានលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

×