កំពង់ស្ពឺ ៖ មន្ត្រីនគរបាលស្រុកឱរ៉ាល់ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ ពាក់ព័ន្ធករណី ប៉ុន.ប៉ងរំ.លោភទៅលើក្មេងស្រីអាយុ ១២ ឆ្នាំ នៅពេលជនសង្ស័យផឹក ស្រាស្ររឹង ដោយធ្វើសកម្មភាព ចាប់ក្មេងស្រីរងគ្រោះ ក៏ប៉ុន្តែ ត្រូវបានក្មេងរងគ្រោះក៏ស្រែកផ្អើលអ្នកជិតខាង និង ត្រូវបានឪពុករបស់ជនរងគ្រោះ ឃាត់ខ្លួនភ្លាមៗ នៅហ្នឹងកន្លែង ប្រព្រឹត្ដនៅចំណុចផ្ទះក្មេងស្រី រង គ្រោះ ស្ថិត ក្នុងស្រុក ឱ រ៉ា ល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាល ស្រុកឱរ៉ាល់ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុន សឺន ភេទប្រុសនអាយុ ៥៥ ឆ្នាំ មុខរបរ អារឈើ លក់ មានទីលំនៅ នៅ ភូមិព្រីង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ចំណែកក្មេងស្រីរងគ្រោះ អាយុ ១២ ឆ្នាំ មានទីលំនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនសមត្តកិច្ចនគរបាលស្រុកឱរ៉ាល់ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


