ទីក្រុងប៊្រុសសែលស៍៖ នៅទីបំផុត អង្គការណាតូ បានបង្ហាញសេចក្ដីរាយការណ៍ ជាសាធារណៈដ៏កម្ររបស់ខ្លួន អំពីគ្រោះថ្នាក់របស់កម្លាំងទាហានរុស្ស៊ី នៅក្នុងសមរភូមិ នៅអ៊ុយក្រែន ដោយមានអ្នកស្លា.ប់ របួស ចាប់ជាឈ្លើ.យសឹ.ក និង បាត់ខ្លួន កើនដល់៤០ ០០០នាក់។
សារព័ត៌មាន CNBC បានចេញផ្សាយថា មន្រ្ដីជាន់ខ្ពស់យោធារបស់ប្រទេសលោកលិច បានប្រាប់ដល់បណ្ដាញទូរទស្សន៍ NBC News ថា NATO បានប៉ាន់ប្រមាណថា ទាហានរុស្ស៊ី រហូតដល់ ៤០ ០០០នាក់ ត្រូវបានស.ម្លាប់ ចាប់ខ្លួន ឬបាត់ខ្លួន និង រងរបួស នៅក្នុងអំឡុងខែដំបូង នៃសង្រ្គាមឈ្លានពានរបស់វិមានក្រឹមឡាំង នៅក្នុងប្រទេសអ៊ុយក្រែន។

បណ្ដាញទូរទស្សន៍ Alarabiya News បានចេញផ្សាយ កាលពីរាត្រី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ថា មន្រ្ដីជាន់ខ្ពស់យោធាម្នាក់របស់អង្គការណាតូ បានបញ្ជាក់ថា សម្ពន្ធមិត្តរបស់អង្គការនេះ បានប៉ាន់ប្រមាណ ថា នៅខែដំបូង នៃសង្គ្រាមឈ្លានពាននោះ កម្លាំងយោធារបស់រុស្សី បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ នៅលើសមរភូមិ ដោយមានអ្នករងរបួស ស្លា.ប់ ចាប់ខ្លួន និងបាត់ខ្លួន ចន្លោះពី៣០ ០០០ ដល់ ៤០ ០០០នាក់។ ចំណែកការបាត់បង់ជីវិតរបស់ទាហានរុស្ស៊ី វិញ អាចមានចន្លោះពី ៧ ០០០-១៥ ០០០នាក់។ នេះជាការប៉ាន់ប្រមាណ បង្ហាញជាសាធារណៈ លើកដំបូងរបស់អង្គការណាតូ ជុំវិញគ្រោះថ្នាក់របស់កម្លាំងយោធាររុស្ស៊ី ចាប់តាំងពីការចាប់ផ្ដើមសង្គ្រាមឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក។
មន្ត្រីយោធារបស់បច្ចិមលោក បានថ្លែង សុំលក្ខខណ្ឌ មិនបញ្ចេញអត្ដសញ្ញាណ ក្រោមច្បាប់ ដែលបានកំណត់ ដោយអង្គការណាតូ បានអះអាង ថា ការប៉ាន់ប្រមាណ នៃចំនួនអ្នកស្លា.ប់ គឺផ្អែកលើការបូកបញ្ចូលគ្នា រវាងព័ត៌មាន ពីរដ្ឋាភិបាលអ៊ុយក្រែន និងការចង្អុលបង្ហាញ ពីប្រទេសរុស្ស៊ី ហើយប្រភពព័ត៌មាន ជាចំហផ្សេងៗទៀត។
ទោះជាយ៉ាងណា រដ្ឋាភិបាលសហរដ្ឋអាមេរិក តែងតែបដិសេធនូវការផ្តល់ព័ត៌មាន អំពីការប៉ាន់ប្រមាណ ជាសាធារណៈ ជុំវិញចំនួនកម្លាំងទាហានរបស់រុស្ស៊ី ឬអ៊ុយក្រែន រងគ្រោះថ្នាក់។ ក្រុងវ៉ាស៊ីនតោន ភាគច្រើន គ្រាន់តែអះអាងថា ព័ត៌មានដែលទទួលបាន នៅតែមិនទាន់ប្រាកដប្រជា នៅឡើយ។

មន្ត្រីជាន់ខ្ពស់យោធារបស់អង្គការណាតូ បានថ្លែង នៅក្នុងសន្និសីទដ៏ខ្លីមួយ ពីមូលដ្ឋានយោធារបស់សម្ពន្ធមិត្ត នៅក្នុងប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ដោយបានបញ្ជាក់ ថា ការប៉ាន់ប្រមាណ អំពីទំហំខូចខាត នៃកម្លាំងទ័ពរបស់រុស្ស៊ី នៅលើសមរភូមិ មានចន្លោះពី ៣០ ០០០-៤០ ០០០នាក់ ដោយរួមទាំងអ្នកស្លា.ប់ រងរបួស ចាប់ជាឈ្លើ.យសឹ.ក និង បាត់ខ្លួន។ ចំណែកការស្លា.ប់ អាចមានចន្លោះពី៧ ០០០-១៥ ០០០នាក់ ហើយនេះជាអ្វីដែលគាត់ហៅថា ជាការគណនា តាមស្តង់ដារ នៅក្នុងសង្រ្គាម គឺទ័ពម្នាក់ ក្នុងចំណោមទាហានរងរបួស៣នាក់ ហើយយោធាដែលបានស្លា.ប់។
មន្រ្ដីជាន់ខ្ពស់យោធារបស់អង្គការណាតូ បានបញ្ជាក់ទៀតថា ការប៉ាន់ប្រមាណ អំពីទំហំ នៃការខូចខាតដល់កម្លាំងទាហានទាំងនោះ រួមបញ្ចូល ទាំងការស.ម្លាប់ និង របួស នៅក្នុងការវាយប្រយុទ្ធគ្នា ក៏ដូចជា ការចាប់ជាឈ្លើ.យសឹ.ក ឬការបាត់ខ្លួន នៅក្នុងសមរភូមិវា.យប្រយុទ្ធគ្នាដ៏ក្ដៅគគុក។
ដោយឡែក មន្ត្រីរុស្ស៊ីពីមុន បានបដិសេធនូវការបង្ហាញជាសាធារណៈ អំពីចំនួនទាហានរបស់រុស្ស៊ី ដែលបានស្លា.ប់ នៅក្នុងពេលសមរភូមិវា.យប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែ លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានអះអាង កាលពីថ្ងៃអង្គារ ទី២២ ខែមីនា ថា ការលាតត្រដាងតួលេខបែបនេះ ក៏ជា «សិទ្ធិផ្តាច់មុខ» របស់ក្រសួងការពារជាតិរុស្ស៊ី៕រក្សាសិទ្ធិដោយ ៖ សារាយSN














