Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនក្រុមក្មេងទំនើង ៧នាក់ ពាក់ព័ន្ធនឹងការរក្សាអាវុធ (ដាវ, កាំបិតបុ័ងតោ) ខុសច្បាប់នៅខេត្តកំពត !!!

កំពត : កម្លាំងនគរបាលស្រុកទឹកឈូ បានឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នា៧នាក់ ធ្វើការសួរនាំឆែកឆេរឃើញមានដាវ ០១ដើម និងកាំបិតបុ័ងតោ០១ដើមកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទី ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។

មន្រ្តីនគរបាលបានឲ្យដឹងថា ក្មេងទំនើងទាំង៧នាក់ រួមមានឈ្មោះ ៖ ១-ឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិ ព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។ ២-ឈ្មោះ ង៉ែត ប្រុសបីត ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។ ៣-ឈ្មោះ ឆែម សុខសំណាង ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិ ទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។ ៤-ឈ្មោះ ផាត់ សាមឿន ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិ ត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។ ៥-ឈ្មោះ ហ្សូ វណ្ណថុង ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។ ៦-ឈ្មោះ កែវ លីឆាយ ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិរបងក្រាស ឃុំកំពង់ត្រាចទី១ ស្រុកកំពង់ត្រាច ខេត្តកំពត ។ ៧-ឈ្មោះ សាយ វិចិត្រ ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិរបងក្រាស ឃុំកំពង់ត្រាចទី១ ស្រុកកំពង់ត្រាច ខេត្តកំពត ។

វត្ថុតាងដកហូតរួមមាន៖ – ម៉ូតូ ០២គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅស៊េរី ២០២១ ពាក់ផ្លាកលេខកំពត 1S 5103 និងម៉ាក SUZUKI Let ពណ៌ខ្មៅលាយប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1HF 0597 ។ – ដាវ ០១ដើម ។- កាំបិតបុ័ងតោ ០១ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទាភា

×