Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចគាស់ផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ១យប់ ៤ផ្ទះ

ឧត្តរមានជ័យ ៖ បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ ស្តីពីមានជនមិនស្គាល់មុខលួចចូលគាស់ផ្ទះយកលុយ និងទ្រព្យសម្បត្តិរបស់គាត់ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៩ និង ០០នាទីព្រឹក អធិការនគរបាលស្រុកអន្លង់វែង បានចាត់កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងប៉ុស្តិ៍រដ្ឋបាលលំទង ចុះស្រាវជ្រាវតាមវិធានការជំនាញ រហូតឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ លួស សំណាង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអូរគគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង មុខរបរមិនពិតប្រាកដ ដែលបានធ្វើសកម្មភាព លួចគាស់ផ្ទះរបស់ជនរងគ្រោះ ចំនួន ៤ ផ្ទះ នៅភូមិអូរគគីកណ្តាល និង ភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង កាលពីយប់ថ្ងៃទី ១៨ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ដោយជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះចូលយកលុយបាន ២ ផ្ទះ សរុបប្រាក់ខ្មែរ ៤,១១០,០០០ រៀល ប្រាក់ដុល្លា ១០០ដុល្លា ក្រវឹលផ្លាកទីន ១គូរ ចំណែក ២ផ្ទះទៀតយកមិនទាន់បានដោយម្ចាស់ផ្ទះភ្ញាក់ទាន់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់ផ្ទះយកលុយ និងទ្រព្យសម្បត្តិពីជនរងគ្រោះខាងលើនេះពិតប្រាកដមែន

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសុំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×