Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅ​ៗ! ការ​ផ្ទុះ​ដ៏​ធំ​នៅ​កំពង់​ផែ Berdyansk ភ្លើង​ឆេះ​សន្ធោសន្ធៅ -អ៊ុយក្រែន​អះអាង​ថា នាវាចម្បាំង​រុស្ស៊ី​ត្រូវ​បាន​បំផ្លាញ

តាមទីភ្នាក់ងារសារព័ត៌មាន RBC.ua ការផ្ទុះជាច្រើនត្រូវបានកត់ត្រានៅកំពង់ផែសមុទ្រនៃទីក្រុង Berdyansk តំបន់ Zaporozhye (អ៊ុយក្រែន) -ទីកន្លែងដែលរុស្ស៊ីទើបតែបានដាក់ពង្រាយកប៉ាល់ amphibious ដ៏ធំមួយនៅទីនោះ។

យោងតាមព័ត៌មានបឋម ធុងសាំងនៅកំពង់ផែបានផ្ទុះ ហើយស្របពេលនេះ ប្រភពពីរុស្ស៊ីបានជឿថា នេះ​អាចជា​សកម្មភាពប្រឆាំងរុស្ស៊ី​ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

ដោយឡែក យោងតាមគេហទំព័រព័ត៌មាន Apostrophe.ua (អ៊ុយក្រែន) នៅព្រឹកនេះ (ថ្ងៃទី ២៤ ខែមីនា) ការផ្ទុះយ៉ាងខ្លាំងត្រូវបានលាន់ឮនៅកំពង់ផែ Berdyansk ហើយភ្លើងក៏កើតឡើងយ៉ាងសន្ធោសន្ធៅដ៏ធំមួយ។

អ្នកស្រុកបាននិយាយថា ពួកគេ​បានឮសំឡេងផ្ទុះ​យ៉ាងខ្លាំងចំនួនពីរដង​នៅ​វេលា​ម៉ោង​៦ និង ​៤០​នាទី​ព្រឹក (ម៉ោងក្នុងតំបន់)។ ហើយការផ្ទុះ​បានបន្លឺឡើងពេញទីក្រុង ធ្វើ​ឱ្យមនុស្សភ្ញាក់ផ្អើលតែ​ម្តង ។

នៅក្នុងការ Update ព័ត៌មាននៅពេលក្រោយ Apostrophe.ua បានដកស្រង់ព័ត៌មានពីប្រភពហ្វេសប៊ុករបស់កងទ័ពជើងទឹកអ៊ុយក្រែន ដោយបានឲ្យដឹងថា ការផ្ទុះនេះគឺជា “លទ្ធផល” ដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបំផ្លាញនាវាចម្បាំងដ៏ធំមួយរបស់រុស្ស៊ី។

សេចក្តីប្រកាសនៅលើ Facebook របស់កងទ័ពជើងទឹកអ៊ុយក្រែនបានបញ្ជាក់ថា៖ “អរុណសួស្តី យើងមកពីអ៊ុយក្រែន! នៅក្នុងកំពង់ផែ Berdyansk ដែលកាន់កាប់ដោយរុស្ស៊ី កប៉ាល់ amphibious “Orsk” នៃកងនាវាចរសមុទ្រខ្មៅត្រូវបានបំផ្លាញ។

ទីភ្នាក់ងារសារព័ត៌មាន RBC កាលពីថ្ងៃទី២១ ខែមីនា បានបញ្ជាក់ថា កប៉ាល់ amphibious ដ៏ធំ “Orsk” នៃកងនាវាចរសមុទ្រខ្មៅ បានមកដល់កំពង់ផែ Berdyansk ។ កប៉ាល់នេះបានដឹកជញ្ជូនសម្ភារៈ រួមទាំងរថពាសដែក ទៅកាន់កងកម្លាំងរុស្ស៊ី ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា មុននោះ នៅថ្ងៃទី២៨ ខែកុម្ភៈ កងទ័ពរុស្ស៊ីបានកាន់កាប់ Berdyansk ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា កងនាវាចរអ៊ុយក្រែន និងឆ្មាំឆ្នេរសមុទ្របានចាកចេញពីនាវាយោធាជាច្រើននៅក្នុងកំពង់ផែនេះ។ កងកម្លាំងរុស្ស៊ីបានស្វែងរកកប៉ាល់យោធាដែលត្រូវបានគេបោះបង់ចោល ហើយ “រឹបអូសបាននូវអាវុធផ្ទាល់ខ្លួនមួយចំនួនធំ គ្រាប់រំសេវ គ្រឿងផ្ទុះ គ្រាប់មីន ក៏ដូចជាកាំភ្លើងយន្ត និងគ្រាប់រំសេវពិសេសសម្រាប់ពួកគេ (កងទ័ពអ៊ុយក្រែន)”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×