Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខណ្ឌ ៧មករា ដឹងអត់ ! ហាងស្រីអូន 777 នៅសង្កាត់វាលវង់ បើកល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ៖ ប្រជាពលរដ្ឋបានរិះគន់ទៅលើអាជ្ញាធរខណ្ឌ ៧ មករា មិនបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ជ្រកក្រោមផ្លាកហាងផឹកស៊ីមួយកន្លែង មានយីហោ ស្រីអូន 777 ដែលស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដោយបានចោទសួរសា តើមូលហេតុអ្វីបានជាសមត្ថកិច្ចមិនបង្ក្រាប?។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងស៊ីសងខុសច្បាប់នៅទីតាំងខាងលើនេះ មានដូចជា ៖ ភ្នាល់បៀ ភ្នាល់បាល់ ជល់មាន់ហាយឡាយ និងល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទទៀត ជាលក្ខណៈកាស៊ីណូអនឡាញ។ គឺបានបើកដំណើរការដោយរលូន ពោលមិនខុសពីកាស៊ីណូប៉ុន្មាននោះទេ ។ ហើយក៏មិនបានរំខានដល់សមត្ថកិច្ចនៅក្នុងខណ្ឌ ៧មករា ដែរ។ ដោយសារម្ចាស់ទីតាំងបានបង់លុយប្រចាំខែ ឲ្យតាំងពីខណ្ឌរហូតដល់ស្នងការ ហើយបើមិនបង់ទេ គឺមិនអាចបើកដំណើរបានដោយរលូនបែបនេះទេ។

ប្រភពបានបន្តថា ដោយសារតែម្ចាស់ទីតាំងមានខ្នងក្រាស់ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ ដោយមិនខ្លាចសមត្ថកិច្ចនោះ ពីព្រោះនៅពេលសមត្ថកិច្ចចុះទៅ គឺតែងតែមានអ្នកអន្តរាគមន៍៕ រក្សាសិទ្ធិដោយ ៖ CEN

×