Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរណាស់ ប្តីចេញទៅធ្វើសំណង់ ទូរស័ព្ទមកប្រពន្ធមិនមានអ្នកឆ្លើយតប ប្រាប់ឲ្យម្ចាស់ផ្ទះជួលទៅគោះទ្វារបន្ទប់ ស្រាប់តែឃើញប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែ ដេកស្លា.ប់

ភ្នំពេញ ៖ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ បន្ទាប់វិលមកពីពិនិត្យសុខភាព នៅឯមន្ទីរពេទ្យវិញ បានដេកស្លា.ប់ក្នុងបន្ទប់ជួល ចោលប្តីជាទីស្រឡាញ់ឲ្យនៅពោះម៉ាយ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅបន្ទប់ជួលលេខ០៩ ផ្លូវបេតុង ក្រុមទី១ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ ជឹម ឡុម អាយុ៣៨ឆ្នាំ កំពុងមានផ្ទៃពោះជិតគ្រប់ខែ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើតភូមិផ្លុង ឃុំទីពោធិ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមការបំភ្លឺពីបុរសជាប្តី បានឲ្យដឹងថា ប្រពន្ធរបស់គាត់កំពុងមានផ្ទៃពោះជាង៨ខែហើយ ម្យ៉ាងប្រពន្ធរបស់គាត់មានជម្ងឺខ្សោយបេះដូងផង មិនហ៊ានឲ្យធ្វើការងារអ្វីទេ គាត់សុខចិត្តធ្វើការងារគ្រាន់បានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។

ប្រភពបន្តដដែលបន្តទៀតថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ប្រពន្ធមានអាការៈមិនស្រួលខ្លួន ហើយក៏បាននាំទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ លុះមកដល់ថ្ងៃទី២៤ ខែមីនា នេះ គាត់បានចេញទៅធ្វើការងារតាំងពីព្រឹកព្រលឹមមកម្ល៉េះ ទុកឲ្យប្រពន្ធដេកសម្រាកក្នុងបន្ទប់ លុះដល់វេលាថ្ងៃត្រង់ បានទូរស័ព្ទ បំណងសាកសួរ តែគ្មានអ្នកលើក រហូតដល់ថ្ងៃរសៀល មិនអស់ចិត្ត ក៏វិលមកបន្ទប់ជួលវិញ ស្រាប់តែប្រទះឃើញប្រពន្ធដេកស្លា.ប់ទៅវិញ ។

ក្រោយភ្ញាក់ផ្អើល រាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យ ឃើញថា ជនរងគ្រោះស្លា.ប់ដោយជម្ងឺគាំងបេះដូង រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារចាត់ចែងដឹកសព យកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ រក្សាសិទ្ធិដោយ ៖សួង សាម

×