Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបែនដឹកខ្សាច់ បើកលឿនរេចង្កូតឡើងលើសួនច្បារ ពុះចែកទ្រូងផ្លូវ ទៅបុ.កដើមផ្ការនិងបង្គោលស្លាកសញ្ញា បា.ក់មួយដើម

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តបែនដឹកខ្សាច់មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលស្លាកសញ្ញា បា.ក់មួយដើម រួចបន្តទៅបុកដើមផ្កា រងការខូចខាតអស់មួយចំនួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤និង ០០នាទីរសៀលថ្ងៃទី ២៤ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តបែនដឹកខ្សាច់មួយគ្រឿង ក្បាលពណ៌ពាក់ផ្លាកលេខភ្នំពេញ 3A-0703 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ទៅបុកបង្គោលស្លាកសញ្ញាមួយដើម យ៉ាងធំបាក់រាបដល់ដី រួចបន្តទៅបុកដើមផ្ការងការខូចខាតអស់មួយចំនួន សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បានបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្តផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិរដ្ឋដើមផ្កា និងបង្គោលស្លាកសញ្ញាមួយដើមតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×