Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តកាមរីបាឡែន បុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបា.ក់មួយកង់ ចំណែកឯរថយន្តបង្កវិញ បានបាក់កាឡេកង់ខាងឆ្វេងទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២និង ៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី ២៥ខែមីនាឆ្នាំ ២០២២ នៅបណ្ដោយផ្លូវ ២០០៤ ចំណុចជិតស្តុប nokia ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2Z-2326 បើកបរតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលយ៉ាងពេញទំហឹងបណ្ដាលឲ្យបា.ក់អស់មួយកង់ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខបាក់កាឡេកង់ខាងឆ្វេង សំណាងល្អមិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតែរថយន្ត និងរបាំងថ្មរពុះចែកទ្រូងផ្លូវមួយកង់ជាទ្រព្យសម្បត្តិរដ្ឋ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×