ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូលឿនឆ្លងផ្លូវ មិនប្រយ័ត្នជ្រុលទៅបុ.ករថយន្តLexus 570 ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យដួលរងរបួសដ្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី ២៤ខែមីនាឆ្នាំ២០២២ ចំណុចមុខណាហ្គាវើល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាកlexus 570 ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AV-7576 បើកបរតាមបណ្ដោយផ្លូវវិថីសម្តេចហ៊ុនសែន ពីត្បូងទៅជើងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ទល់មុខណាហ្គាវើលផ្លូវបំបែកស្រាប់តែមានយុវជនម្នាក់ ជិះម៉ូតូធុនធំម៉ាក RCF ពណ៌ក្រហមមិនមានផ្លាកលេខជិះតាមបណ្តោយផ្លូវសួនណាហ្គា ពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ជាន់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុករថយន្តLexus 570 ចំពាក់កណ្តាលទ្វារ ខាងមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរងរការខូចខាតយ៉ាងដំណំ ចំណែកឯម្ចាស់ម៉ូតូគ្រាន់តែរងរបួសស្រាល។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត lexus 570 ព្រមសងជាសំណងទៅលើជនរងគ្រោះ ជិះម៉ូតូក្នុងការជួសជុលបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត







