Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូឆក់ទូរស័ព្ទពីរនារីម្នាក់ នៅក្នុងកង់បី មិនបានសម្រេចបណ្តាលឲ្យដួលរត់ចោលម៉ូតូ

ភ្នំពេញ ៖ ជនសង្ស័យមានគ្នាចំនួនពីរនាក់បានជិះម៉ូតូzoomexមួយគ្រឿង ធ្វើសកម្មភាពជិះតាមកង់បីពីក្រោយ រួចឈោងដៃទៅឆក់ទូរស័ព្ទពីនារីរងគ្រោះ កំពុងតែលើកនិយាយ នៅក្នុងកង់បីតែមិនបានសម្រេច តែត្រូវជនរងគ្រោះទាញដៃ ជាប់បណ្តាលឲ្យដួលរត់ចោលម៉ូតូ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១ និង ៥០នាទីយប់ថ្ងៃទី២៤ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងកាត់មិត្តភាពខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីនារីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានជិះកង់បីមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ស្វាយរៀង 1Q-7796 ជិះគ្នា៣នាក់ជិះចេញពីផ្លូវជាតិ៣ រួចធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតគោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្ដុំផ្សារទួលសង្កែ ពេលដែលរូបនាងជិះមកដល់ចំណុចកើតហេតុខាងលើ ជិតនិងសួនក្តាន់ពីរស្រាប់តែលេចមុខជនសង្ស័យមានគ្នា ២នាក់ជិះម៉ូតូម៉ាក zoomerxមួយគ្រឿង ពណ៌ទឹកក្រូចលាយស ពាក់ផ្លាកលេខភ្នំពេញ 1CB-4559 ជិះស្របទិសតាមពីក្រោយឃើញឱកាសស្ងាត់ល្អ ក៏ឈោងដៃទៅឆក់យកទូរស័ព្ទម៉ាកអូប៉ូ តែសំណាងល្អត្រូវនារីរងគ្រោះ បានយកដៃចាប់ទាញមកវិញ បណ្ដាលឲ្យដួលរួចជនសង្ស័យទាំង២នាក់នោះ បានរត់គេចខ្លួនទុកម៉ូតូចោល នៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកបន្ទាប់មកនាំនារីរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មិត្តភាព ដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យបន្ត៕ រក្សាសិទ្ធិដោយ ៖ សា មេត

×