Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ទាស់សំដី ជាមួយនឹងប្រពន្ធ ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់តូចចិត្តរឿងទាស់គ្នា ជាមួយប្រពន្ធក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយ យកខ្សែច.ង.ក នៅកាំជណ្តើរស.ម្លាប់ខ្លួននៅក្នុងបន្ទប់ចោលកូនតូច២នាក់ឲ្យនៅកំព្រា។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង ០០នាទីថ្ងៃទី២៤ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីស្រ្តីជាប្រពន្ធបានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយប្តីរបស់ខ្លួនបានឈ្លោះ និងរកគំរាមថាវា.យហើយស.ម្លាប់ទៅលើនាង បន្ទាប់មករូបនាងក៏ភ័យក្លាចដូចពាក្យមាត់ប្តីថា ក៏បានរត់ចុះមកក្រោម ផ្ទះ មួយសន្ទុះក្រោយមករូបនាងបានឲ្យកូនឡើងទៅលើផ្ទះមុន , ពេលដែលកូនទាំង២ឡើងច្រានទ្វារ ចូលទៅស្រាប់តែឃើញឪពុកកំពុងតែយកខ្សែចងកជាប់នៅកាំជណ្តើររួចកូនទាំ២នាក់នោះ ក៏ស្រែកហៅម្តាយឲ្យឡើងមកជួយ តែអកុសល់ដោយបុរសជាប្តី បានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ ដោយបន្សល់ទុកនៅកូនតូច២នាក់ កំព្រាឪពុក។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់រួចក៏ពិនិត្យឃើញថា សពបុរសរងគ្រោះពិតជាស្លា.ប់ដោយចងកសម្លា.ប់ខ្លួនពិតមែន រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×