ភ្នំពេញ ៖ ករណីមន្ត្រីយោធាបា.ញ់ជនសង្ស័យបណ្តាលឲ្យស្លា.ប់កាលពីម្សិលមិញនេះ ខណៈក្រុមចោរមានគ្នាចំនួន ៦នាក់ ជិះម៉ូតូ៣គ្រឿង បានធាក់ប្ល.ន់យកម៉ូតូពីមន្ត្រីយោធា ម្នាក់កំពុងជិះតាមដងផ្លូវ បានសម្រេចបណ្តាលឲ្យជនរងគ្រោះ និងកាំភ្លើង ដួលខ្ទាតទៅម្ខាងទៀតនៃផ្លូវ ខំស្រវ៉េស្រវ៉ា ស្ទុះយកកាំភ្លើងនោះ បា.ញ់ប្រហារទៅលើចោរ ដែលជិះម៉ូតូរបស់គាត់រត់គេចខ្លួនចំនួន៩គ្រាប់ បណ្តាលឲ្យស្លា.ប់ភ្លាមៗទាំងសភាពគងជិះលើម៉ូតូ របស់ជនរងគ្រោះភ្លាមៗតែម្តង កាលពីវេលាម៉ោង ៥និង ៥០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ នៅចំណុចផ្លូវ៥០ម៉ែត្រ ក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នៅព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០២២នេះ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡាំ ប៊ុនលាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ យោធា នៅ បញ្ជាការដ្ឋានអង្គរក្ស ស្នាក់នៅ ផ្ទះលេខ៩៣៤ ភូឪមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ1JC-4840 ប្រើប្រាស់អាវុធម៉ាក GLOCK-19 ពណ៌ខ្មៅ លេខ BGDR-536 ។
ចំណែកជនសង្ស័យមានឈ្មោះ ហា ប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៦៧E3Zផ្លូវ២១៧ ភូមិ៥ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ស្លាប់នៅកន្លែងកើតហេតុ ។
របាយការណ៍ដដែលបានបន្តថា ចំណែកការធ្វើកោសល្យវិច័យ នៅទីតាំងកើតហេតុ រកឃើញសំបកកាទូស្សន៍ចំនួន០៩គ្រាប់ ហើយការធ្វើកោសល្យវិច័យ ទៅលើសពជនសង្ស័យ មានស្លាកស្នាមត្រូវគ្រាប់កាំភ្លើងចំនួន០៦គ្រាប់លើដងខ្លួន ។

ក្នុងនោះ បើតាមការសាកសួរទៅជនរងគ្រោះ របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកHONDA C125 ខាងលើចេញពីផ្ទះនៅភូមិថ្មគោល២ ដើម្បីទៅលេងប្អូនជីដូនមួយ ឈ្មោះ ប្រាក់ សំអាត អាយុ៤០ឆ្នាំ មានទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ ពីលិចទៅកើត មកដល់ចំណុចខាងលិចច្រមុះជ្រូកវត្តហារ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាចំនួន០៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង ម៉ាក HONDA C125 មិនចាំស្លាកលេខ ជិះស្របជាមួយម៉ូតូជនរងគ្រោះ រួចក្រុមជនសង្ស័យបានធាក់ម៉ូតូជនរងគ្រោះឲ្យដួលទៅលើចិញ្ជើមផ្លូវរួចធ្វើសកម្មភាពវាយ និង ធាក់ក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួសដៃ ហើមជង្គង់ ឈឺចុកចាប់ពេញខ្លួន និង ខ្ទាតអាវុធខ្លី GLOCK-19 ចេញពីចង្កេះរួចជនសង្ស័យម្នាក់បានចុះលើកម៉ូតូរបស់ជនរងគ្រោះ គេចខ្លួនទៅទិសខាងកើតចំងាយប្រហែល៥ម៉ែត្រ ជនរងគ្រោះក៏រើសយកអាវុធខាងលើ បា.ញ់គម្រាមជនសង្ស័យឲ្យឈប់ ក៏បណ្តាលឲ្យត្រូវជនសង្ស័យម្នាក់ស្លា.ប់ ។ ចំណែកបក្ខសពួកជនសង្ស័យផ្សេងទៀត រត់គេចខ្លួនបាត់ស្រមោល ទើបជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោតែម្តង ។
ចំពោះករណីមន្ត្រីយោធាដែលបា.ញ់ស.ម្លាប់ជនសង្ស័យខាងលើនេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា មន្ត្រីយោធាដែលបានបា.ញ់ស.ម្លាប់ជនសង្ស័យខាងលើ ត្រូវបានលោកព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យអង្គភាពធានា ឲ្យត្រឡប់ទៅផ្ទះវិញ ចំណែកអាវុធខ្លីត្រូវបានសមត្ថកិច្ចដកហូតទុកបណ្តោះអាសន្ន។
ចំណែកសពជនសង្ស័យសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ ទៅឲ្យក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម






