Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនជនត្រូវចោទប្រុស-ស្រី២នាក់ ពាក់ព័ន្ធនឹងការរៀបចំគម្រោង រំ.លោភ.សេពសន្ថវ: នៅស្រុកឧដុង្គ

កំពង់ស្ពឺ ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ប្រុស-ស្រីចំនួន២នាក់ និងបញ្ជូនខ្លួនពួកគេទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំកាត់ទោស
តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការល្បួង និងរៀបចំគម្រោង ដើម្បីរំ.លោ.ភសេព.សន្ថវៈទៅលើកុមារីម្នាក់ អាយុ១៣ បានសម្រេចចំនួន៣ដង ប្រព្រឹត្ត នៅក្នុងបន្ទប់ជួលរបស់ជនត្រូវចោទ កាលពីចន្លោះដើមខែ កុម្ភៈ ឆ្នាំ ២០២២ ( នៅក្នុងកំឡុង បុណ្យចូលឆ្នាំចិន) និងថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២២ ក្នុងភូមិចិនដាំម្លូរ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស និង គាំពារអនីតិជនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនត្រូវចោទ ប្រុស-ស្រី ទាំង២នាក់ខាងលើ មានឈ្មោះ ទី១-ឈ្មោះ សេក ណារិន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិព្រៃក្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ទី២-ឈ្មោះ ពេជ្រ ស្រីអ៉ី ភេទស្រី អាយុ២៨ឆ្នាំ មុខកម្មការិនីរោងចក្រ រស់នៅបន្ទប់ជួល នៅភូមិចិនដាំម្លូរ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ចំណែកឯក្មេងស្រីរងគ្រោះមានអាយុ ១៣ ឆ្នាំ មានម្តាយឈ្មោះ យ៉េន ម៉ៅ អាយុ ៣៥ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅ បន្ទប់ជួល នៅភូមិចិនដាំម្លូរ ឃុំវាំងចាស់ ស្រុកឧដុង្គ។ ជនជាប់ចោទទាំង២ និង ក្រុមគ្រួសាររបស់ជនរងគ្រោះ គឺរស់នៅបន្ទប់ជួល ជាប់នឹងគ្នា ដូចអាស័យដ្ឋានខាងលើ។

នៅក្នុងចំណោម ជនត្រូវចោទទាំង២នាក់នេះ ជនត្រូវចោទ ឈ្មោះ សេក ណារិន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” រំ.លោ.ភសេព.សន្ថវៈមានស្ថានទម្ងន់ទោស” តាមមាត្រា ២៤១ នៃ ក្រមព្រហ្មទណ្ឌ និងប្រឈមនឹងការជាប់ពន្ធធានាគារចន្លោះពី៧ ទៅ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពីពិរុទ្ធភាព។

ចំណែកឯជនជាប់ចោទ ឈ្មោះ ពេជ្រ ស្រីអ៉ី ត្រូវជាប់ចោទពីបទ ” ការផ្តល់ទីកន្លែងសម្រាប់ការធ្វើពេស្យាចារ ” និងប្រឈមនឹងការជាប់គុកពី ២ ទៅ ៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញពីពិរុទ្ធភាព។

ពួកគេត្រូវបានសមត្ថកិច្ចនគរបាលស្រុកឧដុង្គ ចាប់ខ្លួន តាមបណ្តឹងរបស់ម្តាយរបស់ជនរងគ្រោះ កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២២ នៅភូមិចិនដាំម្លូរ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ ជនជាប់ចោទទាំង២ មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×