បាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួន ជនសង្ស័យប្រុស-ស្រី ៣ នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីសាកសួរ និងសម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ប្រព្រឹត្ត ត្រង់ចំណុចក្រុមទី១០ ភូមិសូភី២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យ៣នាក់មាន៖ ទី១-ឈ្មោះ សួន គឹមយ៉ាន ភេទប្រុស អាយុ ៣៣ ឆ្នាំ ។ទី២-ឈ្មោះ សួន ចាន់ណា ភេទស្រី អាយុ ៣៧ឆ្នាំ ។៣- ឈ្មោះ ថុក សុភក្រ្តា ហៅ ពេជ្រ ភេទស្រី អាយុ២២ឆ្នាំ ។

អ្នកទាំងបីនាក់ មានទីលំនៅភូមិសូភី២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន ០៦ កព្ចាប ទម្ងន់ ៩,៨៦ក្រាម, គ្រឿងញៀនប្រភេទមេ WY ចំនួន ០១គ្រាប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង , សម្ភារ:សំរាប់រំលែកច្រកថ្នាំញៀនលក់ ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃ ២២ ខែមីនា ឆ្នាំ២០២២ វេលា ត្រង់ចំណុចក្រុមទី១០ ភូមិសូភី២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


