Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន នាយនគរបាលប៉ុស្តិ៍ព្នៅ១ ពាក់ព័ន្ធនឹងការបា.ញ់ស.ម្លាប់ប្រពន្ធចុង

ព្រៃវែង ៖ មន្ត្រីនគរបាលស្រុកស៊ីធកណ្តាល កាលពីរាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២ បានឃាត់ខ្លួនបុរសសង្ស័យម្នាក់ ដែលមានតួនាទី ជានាយប៉ុស្តិ៍ នគរបាលព្នៅ១ ជាប់ពាក់ព័ន្ធនឹងអំពើឃាត.កម្ម ដោយឈ្លោះគ្នាជាមួយប្រពន្ធចុង និងដកកំាភ្លើងខ្លីបា.ញ់ស.ម្លាប់ប្រពន្ធចុង បណ្តាលឲ្យស្លា.ប់ នៅនៅហ្នឹងកន្លែង ប្រព្រឹត្តនៅចំណុចលើផ្លូវលំមុខវត្តផាត់សណ្តោង ស្ថិតក្នុងភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង ។

មន្ត្រីនគរបាលស្រុកស៊ីធកណ្តាលបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ ម៉ៅ សុវណ្ណ ហុង ភេទប្រុស អាយុ ៥៣ ឆ្នាំ( ត្រូវជាប្តី ) មុខរបរ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១ ។ ចំណែកឯជនរងគ្រោះឈ្មោះ សុខ មួយ ភេទ ស្រី អាយុ ៥១ ឆ្នាំ( ត្រូវជាប្រពន្ធចុង ) មុខរបរធ្វើស្រែ។ អ្នកទាំងពីរ មានទីលំនៅ រស់នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ជាមួយគ្នា ។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលស្រុកស៊ីធកណ្តាល កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×