Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ផ្ទះអុជធូបសែនថ្ងៃសិល ឆេះផ្អើលរត់ចែកជើងគ្នាទាំងថ្ងៃ នៅបុរីហុងឡាយ

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែង ក្នុងបុរីហុងឡាយ ខណ:ម្ចាស់ផ្ទះអុជធូបសែនថ្ងៃសិល ហើយដើរចេញមកក្រៅផ្ទះមួយភ្លែតហេតុការណ៍អគ្គីភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង០០នាទី រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះខាងលើមានឈ្មោះ ហុង ចាន់ណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះបានអុជធូបសែនថ្ងៃសិល ហើយបានដើរចេញទៅខាងក្រៅផ្ទះមួយភ្លែត ស្រាប់តែធ្លាក់ភ្លើងធូប លើក្រដាសកេះបង្កឲ្យឆាបឆេះហុយផ្សែង ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយយកទុយោទឹក និងបំពង់បា.ញ់ពន្លត់អគ្គិភ័យអស់ជាច្រើនបំពង់ ភ្លាមៗនោះក៏មានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣គ្រឿង និងរថយន្តសួនវឌ្ឍន:ចំនួនមួយគ្រឿង ចេញទៅជួយអន្តរាគមន៍បា.ញ់ទឹកទប់ស្កាត់ កុំឲ្យរាលដាលបន្តទៅផ្ទះអ្នកជិតខាងអស់ទឹកចំនួន១ឡាន ហើយអគ្គិភ័យខាងលើរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃដដែល។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ ពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែរងការខូចខាតសម្ភារ: របស់ម្ចាស់ផ្ទះមួយចំនួនប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×