ស្ទឹងត្រែង ៖ មន្ត្រីនគរបាល BLOប្រចាំ ច្រក ទ្វា រអន្តរជាតិ កម្ពុជា-ឡាវ បានឲ្យដឹងថា អាជ្ញាធរឡាវ សហការជាមួយ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ បានបង្ក្រាប ករណីដឹកជញ្ជូនគ្រឿងញៀនបម្រុង ឆ្លងដែនពីប្រទេសឡាវចូលប្រទេសកម្ពុជា និង បានរឹបអូសបានគ្រឿងញៀន ប្រភេទខេតាម៉ីនចំនួន ៣២ ការ៉ុង មានទម្ងន់ប្រមាណ ៦៤០ គីឡូក្រាម និងគោយន្តចំនួន៣គ្រឿង ប្រព្រឹត្តនៅភូមិសាស្ត្រស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ក្បែរ ព្រំដែន កម្ពុជា ត្រង់ចំណុច ផ្លូវ ខ្សែភ្លើងហួសប៉ុស្តិ៍ចាស់ដុងក្រឡ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

មន្រ្តីនគរបាលបានបញ្ជាក់ថា បន្ទាប់ពីការបង្ក្រាប និង រឹបអូសបាន, គ្រឿងញៀន និងវត្ថុតាងខាងលើ ត្រូវបានអាជ្ញាធរឡាវ យកទៅរក្សាទុក នៅប៉ុស្តិ៍ ព្រំដែនក្នុងទឹកដី ប្រទេសឡាវ ដើម្បីស្រាវជ្រាវ និង ស៊ើបអង្កេតបន្ថែម។
ចំណែកឯជនល្មើស ដែលរត់គេចខ្លួន ឥឡូវនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ និង ស្វែងរកចាប់ខ្លួន ដើម្បីនាំខ្លួនមកផ្តន្ទាទោស តាមច្បាប់ ជាធរមាន៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



