Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្រើនរម្លឹកឲ្យកងទ័ព យល់បានទូលំទូលាយ ពីតម្លៃសន្តិភាព ដែលរកបានដោយលំបាក ហើយទោះក្នុងតម្លៃណាក៏ដោយ ការពារឲ្យបានសន្តិភាព!

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននាំយកថវិកាទៅឧបត្ថម្ភអង្គភាពយោធភូមិភាគពិសេស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។

ពិធីប្រគល់បានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ នៅទីបញ្ជាការយោធភូមិភាគពិសេស ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការអមដំណើរពី នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង និងថ្នាក់ដឹកនាំមួយចំនួនទៀត។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលនាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគពិសេសសម្រេចបាន នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការកសាងអង្គភាពឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍ បញ្ជាក់ថា ការរីកចម្រើនលើគ្រប់វិស័យមកដល់បច្ចុប្បន្ន គឺដោយសារ សន្តិភាព ដែលបានផ្តល់ឱកាស ឲ្យយើងធ្វើការ អភិវឌ្ឍ យ៉ាង ឆាប់រហ័ស ហើយ ប្រជាជន បានរួម រស់ ប្រកបដោយ ភាពសុខដុមរមនា ក្នុង សង្គមជាតិ។

« ពេលយើងនិយាយពីសន្តិភាព ត្រូវដឹងថា សន្តិភាព បានមកពីណា? បានមកពីនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពពេញលេញជូនជាតិ» ។ នេះជាការអះអាងរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់នាយទាហាននាយទាហានរង និងពល ទាហានគ្រប់រូប ត្រូវយល់ដឹងឲ្យបានជ្រាលជ្រៅ ទូលំទូលាយអំពីស្មារតី នៃនយោបាយឈ្នះឈ្នះ និងខិតខំលើកកម្ពស់មនសិកា ស្នេហាជាតិ ចូលរួមថែរក្សា ការពារសន្តិភាព ឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ និងរាំងស្កាត់មិនឱ្យប្រវត្តិសាស្ត្រ ដ៏ឈឺចាប់ពីអតីតកាល កើតមានសារជាថ្មីនៅលើ ទឹកដីមាតុភូមិរបស់យើង៕
រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×