Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួននាយនគរបាល ប៉ុស្តិ៍ព្នៅ១ ទៅតុលាការចាត់ការ ពាក់ព័ន្ធនឹងការបា.ញ់ស.ម្លាប់ប្រពន្ធចុង ដោយស្នេហ័ប្រច័ណ្ឌ

ខេត្តព្រៃវែង ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នេះ បានចាប់ និងបញ្ជូនខ្លួន បុរសម្នាក់ជានាយប៉ុស្តិ៍ នគរបាលព្នៅ១ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រៃវែង ដើម្បីធ្វើការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹង អំពើឃាតម្ម ដោយឈ្លោះគ្នាជាមួយប្រពន្ធចុង និង ដកកំាភ្លើងខ្លី បាញ់សម្លាប់ ប្រពន្ធចុង ចំនួន៤ គ្រាប់ ប្រព្រឹត្តនៅចំណុចលើផ្លូវលំមុខ វត្តផាត់សណ្តោង ស្ថិតក្នុងភូមិផាត់សណ្តោង ឃុំព្នៅទី ១ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង ។

យោងតាមរបាយការណ៍របស់ នគរបាលស្រុកស៊ីធកណ្តាលបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ មាន ឈ្មោះ ម៉ៅ សុវណ្ណ ហុង ភេទ ប្រុស អាយុ ៥៣ ឆ្នាំ( ត្រូវជាប្តី ) មុខរបរជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១ ។ ចំណែកឯជនរងគ្រោះ ឈ្មោះ សុខ មួយ ភេទ ស្រី អាយុ ៥១ ឆ្នាំ( ត្រូវជាប្រពន្ធចុង ) មុខរបរធ្វើស្រែ។ អ្នកទាំងពីរ មានទីលំនៅរស់នៅភូមិព្នៅ ឃុំព្នៅទី ១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ជាមួយគ្នា ។

ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទ: ឃាត.កម្ម តាមបញ្ញត្តិមាត្រា ១១៩ នៃ ក្រមព្រហ្មទណ្ឌ និងប្រឈមនឹងការជាប់គុក ពី ១០ ទៅ ១៥ ឆ្នាំ ប្រសិនបើតុលាការ រកឃើញពីពិរុទ្ធភាព។

ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២២ នៅភូមិផាត់សណ្តោង ឃុំព្នៅទី ១ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ កំពុងតែសាកសួរ នៅឯសាលាដំបូងខេត្តព្រៃវែង នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×