Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទ័ពកំពូលរុស្ស៊ី ចំនួន៧នាក់ ស្លា.ប់ក្នុងសង្គ្រាម នៅអ៊ុយក្រែន

រដ្ឋធានីគៀវ៖ បើគិតត្រឹមថ្ងៃទី២៥ ខែមីនា រុស្ស៊ី បានបាត់បង់មេទ័ពកំពូល ថ្នាក់ឧត្ដមសេនីយ៍ ចំនួន៧នាក់ ដោយមិនទាន់គិតពីមេបញ្ជាការថ្នាកវរសេនីយ៍នោះឡើយ ហើយតួលេខស្លាប់មន្រ្ដីយោធាដ៏ច្រើនបែបនេះ បានធ្វើឲ្យបណ្ដាលោកខាងលិច មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បណ្ដាញទូរទស្សន៍ CNN បានផ្សាយ កាលពីថ្ងៃទី២៥ ខែមីនា ថា មន្រ្ដីយោធាអ៊ុយក្រែន បានអះអាងថា កម្លាំងការពាររបស់ខ្លួន បានសម្លាប់លោកឧត្តមសេនីយ៍ឯក យ៉ាកូវ រ៉ែហ្សានស្ដែវ (Yakov Rezanstev) មេបញ្ជាការ នៃកងទ័ពចម្រុះលេ៤៩ នៃយោធាភូមិខាងត្បូងរបស់រុស្ស៊ី នៅក្នុងអំឡុងពេលវាយប្រយុទ្ធគ្នា នៅឆ័រណូបៃអ៊ីវកា (Chornobaiivka) ស្ថិតក្នុងតំបន់ឃើរសុន (Kherson) នាភាគខាងត្បូង ប្រទេសអ៊ុយក្រែន។

មន្រ្ដីយោធាណាតូ កាលពីប៉ុន្មានថ្ងៃមុន បានចេញសេចក្ដីប្រកាសជាសាធារណៈដ៏កម្រមួយ អះអាងថា កម្លាំងយោធារុស្ស៊ី បានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន។ កងទ័ពរុស្ស៊ី ចំនួន៤០ ០០០នាក់ ត្រូវគេជឿថា បានរងគ្រោះ ដោយរាប់បញ្ជូលទាំងស្លាប់ រងរបួស ចាប់ជាឈ្លើយសឹក និង បាត់ខ្លួន។ ប៉ុន្ដែក្នុងចំណោមកម្លាំងទាហានទាំងនោះ អាចស្លាប់ ចន្លោះពី ៧ ០០០ ដល់ ១៥ ០០០នាក់។

ដោយឡែក សារព័ត៌មានឥណ្ឌា NDTV បានផ្សាយ កាលពីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ថា បើតាមមន្រ្ដីយោធាលោកខាងលិច បានអះអាងថា រហូតមកដល់ពេលនេះ កងទ័ពរុស្ស៊ី បានបាត់បង់ឧត្ដមសេនីយ៍ ចំនួន៧នាក់ ហើយក្នុងនោះមានឧត្ដមសេនីយ៍ ជាជនជាតិរុស្ស៊ី ចំនួន៦នាក់ និង ឧត្ដមសេនីយ៍ឆែកឆេន ម្នាក់ផងដែរ។ តួលេខនេះ មិនទាន់បានរាប់បញ្ជូលដល់មេបញ្ជាការ ត្រឹមថ្នាក់វរសេនីយ៍នៅទេ។

មន្រ្ដីយោធាបច្ចិមលោក បានបញ្ជាក់ កាលពីថ្ងៃទី២៥ ខែមីនា ថា មន្រ្ដីយោធារុស្ស៊ី ថ្នាក់ឧត្តមសេនីយ៍ ចំនួន៧នាក់ ត្រូវគេជឿថា បានស្លាប់ នៅក្នុងអំឡុងសង្រ្គាមឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។ ចំនួនទាហាន និង មន្ត្រីជាន់ខ្ពស់យោធារុស្ស៊ីជាច្រើននាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រយុទ្ធគ្នា អស់រយៈពេលមួយខែកន្លងមក។ ចំណែកតួលេខនេះ បានធ្វើឱ្យមន្ត្រីយោធា និង សន្តិសុខរបស់បណ្ដាប្រទេសលោកខាងលិច ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

មន្ត្រីយោធាម្នាក់ បានបង្ហើបឱ្យដឹងថា លោកឧត្តមសេនីយ៍ យ៉ាកូវ រ៉ែហ្សានស្ដែវ (Yakov Rezanstev) មេបញ្ជាការ នៃកងទ័ពចម្រុះលេ៤៩ នៃយោធាភូមិខាងត្បូងរបស់រុស្ស៊ី ត្រូវបានសម្លាប់ នៅក្នុងសមរភូមិ វាយប្រយុទ្ធគ្នា ជាមួយនឹងកងទ័ពអ៊ុយក្រែន។ នេះជាការស្លាប់ចុងក្រោយរបស់មេទ័ពកំពូលរបស់រុស្ស៊ី។ ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ វ្ល៉ាយស្លេវ យើសូវ (Vlaislav Yershov) មេបញ្ជាការកងទ័ពចម្រុះលេខ៦របស់រុស្ស៊ី ក៏ត្រូវបានវិមានក្រឹមឡាំង ទទួលស្គាល់ ពីការស្លាប់ នៅក្នុងការវាយប្រយុទ្ធគ្នា កាលពីដើមសប្ដាហ៍នេះ។

ដោយឡែក វិមានក្រឹមឡាំង បានអះអាង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ថា កម្លាំងយោធារបស់ខ្លួន ចំនួន ១ ៣០០នាក់ បានស្លាប់ នៅក្នុងសង្គ្រាមនេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×