Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី : “បំភ្លេចម្តេចបាន”

ភ្នំពេញ: ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានថ្លែងថា ជាពាក្យ ដែលថ្នាក់ដឹកនាំ (ជាយុវជនជំនាន់មុន) បានក្រើនរំឭកឲ្យយើង (ជាយុវជនជំនាន់ក្រោយ) ដែលកើតធំធាត់ និងមានឱកាសច្រើនជាងពួកគាត់ ចងចាំដល់សោកនាដកម្មដែលប្រទេសជាតិ និងប្រជាជនស្លូតត្រង់របស់កម្ពុជាបានឆ្លងកាត់ និងពលីយ៉ាងអយុត្តិធម៌ក្នុងរបប់ខ្មែរក្រហម។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា “ទោះយើងមានសន្តិភាព ការអភិវឌ្ឍ ឱកាស និងមានភាពសម្បូរសប្បាយជាងអតីតកាលក្តី យើងមិនគួរណាភ្លេចទាំងស្រុង ដល់សោដនាដកម្ម ដែលប្រទេសជាតិ និងប្រជាជនយើងបានឆ្លងកាត់ ជាពិសេសទុក្ខវេទនា ការព្រាត់ប្រាស និងភាពសោកសង្រេងនានា ដែលជាផលនៃសង្រ្គាម។ ការបំភ្លេច ឬមិនទទួលស្គាល់ ថ្ងៃ៧ មករា គឺស្មើរនឹងការបំភ្លេចអតីតកាល ការបំភ្លេចសោកនាដកម្ម និងការបំភ្លេចដល់ដួងវិញ្ញាក្ខន្ធបស់អ្នកបាត់បង់ជីវិតផង និងភាពអយុត្តិធម៌សម្រាប់លោកតា លោកយាយ អ៊ុពូមីង ដែលជាជនរងគ្រោះ និងជាសាក្សីក្នុងរបបនោះផង។”

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា “ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងនឹងបន្តចងចាំក្រោមពាក្យស្លោក “បំភ្លេចម្តេចបាន” ។

ការថ្លែងបញ្ជាក់នេះ ក្នុងពិធីសម្ពោធវិមាននៃការចង់ចាំ (អតីតទំនប់អាភាព ឫហៅម.៤០១) ស្ថិតក្នុងខេត្តកំពង់ស្ពឺ ។ពិធីនេះ ប្រារព្ធធ្វើឡើង នៅភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×