Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សចំនួន ១១នាក់បានស្លា.ប់ និងរងរបួសចំនួន ៩នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៦ ខែមីនា

ភ្នំពេញៈ មនសុ្សចំនួន ២០នាក់ បានស្លា.ប់បាត់បង់ជីវិត និងរងរបួស នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅរាជធានី ខេត្តចំនួន ៩។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៌មាន CEN ទទួលបាន បានឲ្យដឹងថា គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១២លើក បានបណ្តាលឲ្យមនុស្សចំនួន ១១នាក់ស្លា.ប់ និងរបួសចំនួន ៩នាក់ ដោយក្នុងនោះរបួសធ្ងន់ ៧នាក់ និងស្រាល ២នាក់ ។

របាយការណ៍ដដែលបានបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើក បានកើតនៅរាជធានី ខេត្ត ចំនួន ៩ មានដូចជាៈ ខេត្តក្រចេះ ស្លា.ប់ ២នាក់ , កំពង់ស្ពឺ ស្លា.ប់ ២នាក់ និងរបួស ១នាក់ , កណ្តាល ស្លា.ប់ ១នាក់ និងរបួស ៣នាក់ , ភ្នំពេញ របួស ១នាក់ , ពោធិសាត់ ស្លា.ប់ ១ និងរបួស ៣នាក់ , រតនគីរី ស្លា.ប់២នាក់ , ព្រះសីហនុ ស្លា.ប់២នាក់ , តាកែវ របួស ១នាក់ និងខេត្តត្បូងឃ្មុំ ស្លា.ប់ ១នាក់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×