Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ហើយ​អាសូរ​ណា​ស់! កុមារ​រង​របួស​ត្រូវ​បាន​ព្យាបាល​នៅក្នុង​បន្ទប់ក្រោម​ដី បន្ទាប់​រង​កម្ទេច​គ្រា.ប់​ផ្លោ.ង អំឡុង​សង្គ្រាម​នៅ​អ៊ុយក្រែន

នៅទីក្រុង Mykolaiv មនុស្សរាប់ពាន់នាក់បានជម្លៀសចេញ ប៉ុន្តែ សម្រាប់អ្នកដែលនៅ​សេសសល់ ជីវិតរបស់ពួកគេ កំពុងប្រឈមនឹងការលំបាកជាច្រើន ជាពិសេសកុមារដែលត្រូវការការថែទាំផ្នែកវេជ្ជសាស្ត្រ​។ បច្ចុប្បន្ននេះ កុមារចំនួន ១២នាក់ កំពុងត្រូវបានព្យាបាលនៅក្នុងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យ ដោយសារក្តីបារម្ភអំពីគ្រាប់កាំភ្លើងផ្លោងដាក់គ្នារវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន។

ជាក់ស្តែង អស់រយៈពេល៣សប្តាហ៍មកហើយ ដែល Sofia អាយុ ១៣ ឆ្នាំ មិនអាចក្រោកពីគ្រែនៅក្នុងបន្ទប់ក្រោមដី នៃមន្ទីរពេទ្យក្នុងទីក្រុង Mykolaiv ភាគខាងត្បូងអ៊ុយក្រែន បាននៅឡើយទេ។ នាងបានទទួលការវះ​កាត់ចំនួន ៣ ដង ប៉ុន្តែ ​ក្រុមគ្រូពេទ្យមិនអាចយកកម្ទេចនៃគ្រាប់បែក​ចេញពីលលាដ៍ក្បាលរបស់នាងបានឡើយ។

អ្នកស្រី Ludmila ដែលជាម្តាយ Sofia បាននិយាយថា៖ «ខ្ញុំនៅតែរក្សាជំនឿថាអ្វីៗនឹងមិនអីទេ។ ខ្ញុំ និងកូនស្រីរបស់ខ្ញុំ គឺមិនត្រូវបំបែក។ ហើយមិនអុីចឹង​ទុកឲ្យខ្ញុំដួលតែឯងល្អជាង…»។

គួរបញ្ជាក់ថា Sofia គឺជាអ្នកជំងឺកុមារម្នាក់ក្នុងចំណោមអ្នកជំងឺ ១២ នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យមួយកន្លែង។ ក្រៅពីនាង គឺមានក្មេងស្រីឈ្មោះ Arina អាយុ ៧ ឆ្នាំ, Micha អាយុ ៥ ឆ្នាំ បានបាត់បង់ឪពុកម្តាយរបស់នាងនៅក្នុងការបំផ្ទុះគ្រាប់បែក ហើយប្អូនតូចរបស់នាង ក៏រងរបួសដែរ កំពុងត្រូវបានជីដូនជីតា​មើលថែ។

កុមារ២​នាក់​បានស្លាប់​នៅក្នុងមន្ទីរពេទ្យនេះ ​បន្ទាប់ពីត្រូវគ្រាប់ផ្លោង។ អ្នកស្រុកជាច្រើនរួមទាំងកុមារ នៅតែចាកចេញពីទីក្រុង ដើម្បីសុវត្ថិភាពរបស់ពួកគេ។ តែទោះយ៉ាងណា អ្នកដែ​លនៅ​សេសសល់​សង្ឃឹមថា​ ជីវិតអាចវិលមករកភាពប្រក្រតីវិញបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×