Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីឈ្លានពានអ៊ុយក្រែន បាត់បង់កម្លាំងទ័ព ច្រើនជាងសហភាពសូវៀត លុកលុយនៅអាហ្វហ្គានីស្ថាន

ក្រុងគៀវ៖ រហូតមកដល់ពេលនេះ សង្គ្រាមកំពុងតែវា.យប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក នៅក្នុងប្រទេសអ៊ុយក្រែន តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ មន្រ្ដីការទូតអ៊ុយក្រែន បានប្រាប់ដល់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ ថា កម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី បានបាត់បង់ជីវិតច្រើន លើសពីសម័យសហភាពសូវៀត ចូលលុកលុយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេលជាង១០ទៅទៀត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ថា លោក ស៊ើរជីយ គីស្លីតស្យ៉ា (Sergiy Kyslytsya) ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅអង្គការសហប្រជាជាតិ (ហៅកាត់ UN) បានប្រាប់ដល់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ ថា «កម្លាំងយោធាឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែប្រឈមមុខនឹងការបាត់បង់ដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានពីមុនមក»។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅអង្គការសហប្រជាជាតិ រូបនេះ បានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក កម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី បានបាត់បង់ជីវិត ជាង ១៧ ០០០នាក់។ ដោយឡែកគ្រឿងយុទ្ធោបករណ៍ជាច្រើនទៀត ត្រូវបានកងទ័ពអ៊ុយក្រែន កម្ទេច រួមមាន រថពាសដែក ជាង ១ ៧០០គ្រឿង និង រថក្រោះ ជិត៦០០គ្រឿង។ ក្រៅពីនេះ កម្លាំងទាហានរុស្ស៊ី ក៏បានបាត់បង់ ប្រព័ន្ធកាំភ្លើងផ្លោង ៣០០ដើម យន្ដហោះចម្បាំង១២៧គ្រឿង ឧទ្ធម្ភាគចក្រ ១២៩គ្រឿង ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន១០០គ្រឿង ប្រព័ន្ធការពារដែនអាកាស ៥៤គ្រឿង និងនាវាចម្បាំងចំនួន៧គ្រឿង។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅអង្គការសហប្រជាជាតិ រូបនេះ បានបន្ថែមថា នេះជាការខាតបង់ដ៏ធំធេង នៅក្នុងការវាយប្រហារ មិនធ្លាប់មានពីមុនមក សម្រាប់ក្រុងមូស្គូ។ សង្គ្រាមឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន ត្រឹមតែរយៈពេលជាង៣០ថ្ងៃ បានធ្វើឲ្យរុស្ស៊ី បាត់បង់កម្លាំងទាហានយ៉ាងច្រើនបំផុត លើសសម័យសហភាពសូវៀត ចូលលុកលុយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេលជាង១០ឆ្នាំ ដោយមានកងទ័ពស្លាប់ ត្រឹមតែ ១៥ ០៣១នាក់ប៉ុណ្ណោះ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×