Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យាការី​ពិការ​ភ្នែក​ដ៏​ល្បី Vanga ទំនាយ​ឆ្នាំ១៩៧៩ អំពី​ជម្លោះ​ដ៏​ញាក់សាច់​រវាង​រុស្ស៊ី-អ៊ុយក្រែន ឥឡូវ​កើតមាន និង​ថាអនាគត ពូ​ទីន នឹង​ក្លាយជា…

នៅក្នុងបរិបទនៃជម្លោះដ៏ហួសហេតុរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងធ្វើឲ្យពិភពលោកទាំងមូលព្រួយបារម្ភនោះ គឺ “ទំនាយ” របស់ហោរាដ៏ល្បីល្បាញ Vanga ត្រូវបានយកមកលើកឡើងម្តងទៀត បន្ទាប់ធ្វើការទស្សន៍ទាយថា លោក ពូទីន នឹងក្លាយជា «ព្រះអម្ចាស់នៃពិភពលោក» ក្នុងជម្លោះរុស្ស៊ីជាមួយអ៊ុយក្រែន។

បើទោះជា Baba Vanga បានទទួលមរណៈភាពក្នុងឆ្នាំ១៩៩៦ ទៅហើយក្តី ប៉ុន្តែនៅក្នុងជីវិតរបស់គាត់ គឺគាត់បានធ្វើការទស្សន៍ទាយជាច្រើន ហើយទំនាយមួយចំនួនរបស់គាត់ គឺត្រូវនឹងព្រឹត្តិការណ៍ និងគ្រោះមហន្តរាយ ដែលបានកើតឡើងពិតរួចមកហើយ។

ឥឡូវនេះ នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បើកប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន និងគំរាមកំហែងដល់សង្រ្គាមនុយក្លេអ៊ែរ នោះ “សូរសព្ទ” របស់ហោរាដ៏ល្បីល្បាញ Vanga ត្រូវបានឮម្តងទៀត។

យោងតាមគេហទំព័រព័ត៌មាន BirminghamLive (ចក្រភពអង់គ្លេស) ក្នុងអំឡុងពេលជួបជាមួយអ្នកនិពន្ធ Valentin Sidorov ក្នុងឆ្នាំ១៩៧៩ ព្យាការី Baba Vanga ធ្លាប់បាននិយាយថា “អ្វីៗទាំងអស់នឹងរលាយដូចទឹកកក មានតែរឿងមួយនឹងនៅដដែល នោះគឺ សិរីរុងរឿងរបស់វ្ល៉ាឌីមៀ សិរីរុងរឿង ពន្លឺនៃប្រទេសរុស្ស៊ី” ។

ចំណែកកាសែត Daily Post (Welsh) ក៏បានឲ្យដឹងថា ព្យាការីពិការភ្នែក Vanga ក៏បានព្យាករណ៍ពីអនាគតដ៏រុងរឿងសម្រាប់ប្រទេសរុស្ស៊ី ក្នុងឱកាសមួយផ្សេងទៀតនៅក្នុងជីវិតរបស់គាត់។ ហោរាប៊ុលហ្គារីរូបនេះ បានទស្សន៍ទាយថា រុស្ស៊ីនឹងក្លាយជាមហាអំណាចតែមួយគត់ក្នុងពិភពលោក។

លើសពីនេះ Baba Vanga​ ក៏បានធ្វើ​ការព្យាករណ៍ដ៏ញាក់សាច់​អំពីការប្រើ​អាវុធនុយក្លេអ៊ែរ និងសង្គ្រាមលោកលើកទី៣ ទៀតផង។

ជាការពិត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ក៏បានព្រមានអំពីសង្គ្រាមនុយក្លេអ៊ែរ “សកល” ដែលអាចផ្ទុះចេញពីជម្លោះនៅអ៊ុយក្រែន។

កាលពីថ្ងៃទី២៣ ខែមីនា លោក Dmitry Polyanskiy – ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានចេញការគំរាមកំហែងដ៏គួរឱ្យព្រួយបារម្ភ ចំពោះប្រទេសលោកខាងលិច។ លោក Polyanskiy បានបញ្ជាក់ថា ប្រសិនបើ​រុស្ស៊ី​រងការវាយប្រហារ ឬ​បង្កហេតុពីណាតូ ចុះ «ហេតុអ្វីយើងជា​មហាអំណាចនុយក្លេអ៊ែរ ដែលមិនមែនការប្រយ័ត្ន?»។

នៅពេលសួរដោយ Sky News (ចក្រភពអង់គ្លេស) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ថាតើគាត់គិតថាវាជាសេចក្តីថ្លែងការណ៍ស្របច្បាប់ដែរឬទេ? លោក Polyanskiy បាននិយាយថា “ខ្ញុំមិនគិតថាវាជារឿងត្រឹមត្រូវក្នុងការនិយាយនោះទេ។ ប៉ុន្តែការគំរាមកំហែងរុស្ស៊ី និងការព្យាយាមជ្រៀតជ្រែក មិនមែនជារឿងត្រឹមត្រូវដែលត្រូវធ្វើនោះទេ។ ដូច្នេះនៅពេលដែលអ្នកកំពុងដោះស្រាយជាមួយថាមពលនុយក្លេអ៊ែរ ប្រាកដណាស់ អ្នកត្រូវតែគណនារាល់លទ្ធផលដែលអាចកើតមាននៃអាកប្បកិរិយារបស់អ្នក”។

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមីនា លោក Dmitry Peskov ដែលជាអ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោក Putin អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីលុបបំបាត់ “ការគំរាមកំហែងដែលមានស្រាប់” ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×