Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសមេខ្លោងជួញដូរគ្រឿងញៀន ជនជាតិតៃវ៉ាន់៣នាក់ ដាក់គុកក្នុងម្នាក់ៗ អស់មួយជីវិត ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនជាង ១៤០០ គីឡូក្រាម

ភ្នំពេញ : សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០២២ បានប្រកាសសាលក្រម និង បានសម្រេចផ្តន្ទាទោស ជនជាប់ចោទជនជាតិចិន តៃវ៉ាន់ ចំនួន៣នាក់ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ អស់មួយជីវិត និងពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន ៨០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និងដឹកជញ្ជូនជួញដូរគ្រឿងញៀនជាង ១៤០០ គីឡូក្រាម ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ ២០២១។

លោក អ៉ឹម វណ្ណៈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យថ្លែងឲ្យដឹងនៅក្នុងសវនាការថា ជនជាប់ចោទ៣នាក់មាន៖ ទី១-ឈ្មោះ YE YAN SHOU ភេទប្រុស អាយុ៥៨ឆ្នាំ ជាជនជាតិចិន ចូលសញ្ជាតិខ្មែរ (ជាមេខ្លោង), ទី២- ឈ្មោះ LEE POHAN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) , និង ទី៣- ឈ្មោះ YE YONG ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន) ។

ជនជាប់ចោទ៣នាក់ ត្រូវបានជាប់ចោទពីបទ: រក្សាទុក, ផលិតកែច្នៃ និងជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នូវសារធាតុញៀន និងសំអាតប្រាក់។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល រឹបអូសបាន ៖ គ្រឿងញៀន ប្រភេទកេតាមីន(KE-TAMIN) ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង មាន២០ កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម, អាវុធខ្លីម៉ាក់ K៥៤ ចំនួន ១ដើម, រថយន្ត ចំនួន ២គ្រឿង ព្រមទាំងសារធាតុគីមី និងឧបករណ៍កែច្នៃគ្រឿងញៀន មួយចំនួនធំ ផ្សេងទៀត៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×